ក្រុមនិស្សិត និងអ្នកស្រុកនៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ បានប្រមូលផ្តុំគ្នានៅថ្ងៃសៅរ៍ ថ្ងៃទី២៨ ខែកញ្ញានេះ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារដែលធ្វើឡើងដោយអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ក្នុងសប្តាហ៍នេះ។
ហ្វូងមនុស្សនៅទីលានចតុរង្គប៉ាឡេស្ទីនរបស់ទីក្រុងតេអេរ៉ង់បានគ្រវីទង់ផ្សេងៗ និងកាន់ផ្ទាំងបដារបស់ក្រុមហាម៉ាស ហេសបូឡា និងមេដឹកនាំអ៊ីរ៉ង់។
បាតុករម្នាក់ក្នុងចំណោមក្រុមបាតុករជាច្រើន ឈ្មោះ Mohammad Mousavi បាននិយាយថា មនុស្សកំពុងស្វែងរកការសងសឹកចំពោះសកម្មភាពចុងក្រោយរបស់អ៊ីស្រាអែល។
សប្តាហ៍នេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៧០០ នាក់នៅក្នុងប្រទេសលីបង់ ជាការកើនឡើងដែលបានបង្កើនការភ័យខ្លាចថាជម្លោះកាន់តែធ្ងន់ធ្ងរនេះនឹងរីកកាន់តែធំពេញបន្ទុក៕