សម្ដេចតេជោស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិជំនួសឲ្យ Telegram ខណៈបច្ចុប្បន្នកំពុងមានបញ្ហា

2024/09/28 07:07:39 pm        200

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹត្ធសភានៃកម្ពុជា នៅព្រលប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានស្នើទៅកាន់ រាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram ខណៈបច្ចុប្បន្នកំពុងមានបញ្ហា។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា៖«ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកខ្ញុំតាមតេឡេក្រាមមិនបានឆ្លើយតបពីខ្ញុំ ឬត្រូវឆ្លើយយឺត។ ខ្ញុំសូមបងប្អូនដែលមានទំនាក់ជាមួយខ្ញុំងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ»។

សម្ដេចតេជោបន្តថា ដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួនបានធ្វើឲ្យសម្ដេចព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនម្នាក់ៗ។

សម្ដេចថ្លែងថា៖«ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram»។

ចំណែកស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ សម្ដេចបញ្ជាក់ថា ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត។

សម្ដេចតេជោមានប្រសាសន៍ថានេះមិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំង ពិភពលោក ដូចប្រព័ន្ធដ៏ទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ។ យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសម្លេងទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ។

បើតាមប្រសាសន៍សម្ដេចតេជោ បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា៕

អត្ថបទដែលទាក់ទង

សាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
2026/06/22 07:05:38 pm        1
វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
2026/06/22 06:59:10 pm        1
កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
2026/06/22 05:27:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស ៣នាក់ស្លាប់ នៅប្រទេសបារាំង ខណៈសីតុណ្ហភាពកើនឡើងជាង ៤០អង្សាសេ អំឡុងរលកកម្តៅនៅអឺរ៉ុប

2026/06/22 08:56:58 pm
​តំបន់គ្រីមៀ ផ្អាកការបោះជំរំរដូវក្តៅរបស់ក្មេងៗ ខណៈការវាយប្រហាររបស់អ៊ុយក្រែនធ្វើឲ្យជួបកង្វះខាតប្រេង
2026/06/22 08:35:48 pm
​អ្នកការទូតជាន់ខ្ពស់​របស់ចិន ជួបអនុប្រធានសន្តិសុខអ៊ីរ៉ង់ ក្រោយកិច្ច​​ពិភាក្សាជាមួយ​អាមេរិក នៅ​ស្វីស​
2026/06/22 08:26:43 pm
​វិមានក្រឹមឡាំង ចោទប្រកាន់អ៊ុយក្រែនថា បាន​គំរាមកំហែងដល់អធិបតេយ្យភាពរបស់បេឡារុស
2026/06/22 08:21:57 pm
​អតីតរដ្ឋមន្រ្តីដឹកជញ្ជូនអេស្ប៉ាញ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ក្នុងករណីពុករលួយ
2026/06/22 08:21:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/22 09:26:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/22 05:48:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am