អាជ្ញាធរខេត្តបាត់ដំបង កំពុងរៀបចំ​សោភ័ណភាព​តំបន់រមណីយដ្ឋានភ្នំសំពៅឱ្យកាន់តែទាក់ទាញ

2024/09/29 07:21:19 pm        371

រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរអង្គភាពពាក់ព័ន្ធ កំពុងរៀបចំកែលម្អ សណ្ដាប់ធ្នាប់សោភ័ណភាព តំបន់រមណីយដ្ឋានភ្នំសំពៅ ឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តឲ្យកាន់តែច្រើន ជាពិសេសក្នុងឱកាសបុណ្យទានធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម ។

ក្នុងឱកាសអញ្ជើញពិនិត្យចុះត្រួតពិនិត្យវឌ្ឍនភាព ការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់រមណីយដ្ឋានភ្នំសំពៅ អមដំណើរដោយលោក សំ តាំហន អ្នកកសាងចម្លាក់ព្រះពុទ្ធបដិមាជាប់នឹងជញ្ជាំងភ្នំសំពៅ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ការរៀបចំនេះ គឺមាននៅទីតាំងចម្លាក់ព្រះអង្គធំ នៅជាប់នឹងជញ្ជាំងភ្នំសំពៅ ដោយបន្តកសាងឲ្យរួចរាល់ និងរៀបចំនូវបរិវេណជុំវិញនោះ ដើម្បីបន្តរៀបចំកសាងឲ្យបានស្អាតបាត សមជាទីសក្ការៈ និងជាកន្លែងលំហែកាយ... ។

ភ្នំសំពៅ គឺជារមណីយដ្ឋានដ៏ទាក់ទាញបំផុត សម្រាប់ខេត្តបាត់ដំបង ព្រោះភ្នំដែលមានប្រវត្តិទាក់ទងនឹងរឿងព្រេង តែងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្ត និងទស្សនាជារៀងរាល់ថ្ងៃ ហើយក៏ជាប្រភពចំណូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ ។

រមណីយដ្ឋានភ្នំសំពៅ គឺមានល្អាងជាច្រើន ដូចជាល្អាងផ្កាស្លា ល្អាងខ្យល់ ល្អាងល្ខោន និងល្អាងខ្មោចជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានរូងសត្វប្រចៀវ ហើយនៅពេលល្ងាច គឺពួកវាបានហើយចេញទៅរកចំណី ដែលសកម្មភាពរបស់ពួកវានេះហើយ បានក្លាយជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ទៅអង្គុយទស្សនាជារៀងរាល់ល្ងាច ។

ជាមួយនឹងភាពទាក់ទាញរបស់រមណីយដ្ឋានភ្នំសំពៅនេះ លោកជំទាវ ឌី ប្រឹម និងស្វាមី លោក សំ តាំហន និងសប្បុរសជនផ្សេងទៀត បានបរិច្ចាកថវិកាធ្វើចម្លាក់ព្រះពុទ្ធបដិមា ចំនួន៣បទ មានព្រះអង្គទ្រង់ប្រសូត្រ ព្រះទ្រង់ត្រាស់ដឹង និងព្រះអង្គទ្រង់បរិនិព្វាន ខណៈចម្លាក់ព្រះអង្គត្រាស់ដឹង មានកម្ពស់ ៤៣.៨ម៉ែត្រ ។

បើតាមលោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ខេត្តបាត់ដំបង មានទីតាំងទេសចរណ៍ប្រមាណជាង ១០០កន្លែង ដែលមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្ត្រ ធម្មជាតិ និងសិប្បនិម្មិតជាដើម ខណៈរមណីយកដ្ឋានភ្នំសំពៅ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងខេត្ត ។

គួរបញ្ជាក់ថា ចម្លាក់ព្រះពុទ្ធបដិមា នៅជញ្ជាំងភ្នំសំពៅនេះ សម្រេចការកសាងស្ទើរចប់ជិត ១០០ភាគរយហើយ គឺនៅផ្នែកខាងក្រោមនៃព្រះភ្នែន នៃចម្លាក់ព្រះពុទ្ធអង្គត្រាស់ដឹង និងការរៀបចំបរិវេណឲ្យមានសោភ័ណភាពបន្ថែមទៀត ហើយគ្រោងបញ្ចប់នៅឆ្នាំក្រោយ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm