ក្រៅ​ពីការ​ធ្វើ​ស្រែ​ពលរដ្ឋ​ចូលព្រៃសហគមន៍សង្ឃរុក្ខវ័ន្ដ ដើរដកផ្សិត​យកមកលក់​ ដើម្បី​ផ្គត់ផ្គង់​ជីវភាពក្នុងគ្រួសារ

2021/09/29 11:39:03 pm        909

ឧត្ដរមានជ័យ ៖ ពលរដ្ឋមួយចំនួនមានជីវភាពខ្វះខាត បាននាំគ្នាចូលព្រៃ ដើរដកផ្សិត ក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដើម្បីយកមកលក់បានប្រាក់ខ្លះ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងបរិបទកូវីដ-១៩។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ជាតំបន់អំណោយផលទៅដោយអនុផលព្រៃឈើដុះចំរុះគ្រប់ប្រភេទ សំបូរទៅដោយប្រភេទផ្សិតក្ងោក ផ្សិតទន្សោង ផ្សិតធ្យុង ផ្សិតចម្រុះគោ នឹងផ្សិតដំបូប ផ្សិតទាំង​អស់ច្រើនដុះ នៅរដូវភ្លៀងធ្លាក់។

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋផ្សេងៗទៀត ដែលបានធ្វើដំណើររួមគ្នាមករកផ្សិត បានលើក​ឡើង​ថា មានពលរដ្ឋជាច្រើនក្រុមធ្វើដំណើរ​​ដោយគោយន្ត​មកពីតាមបណ្តាភូមិផ្សេងៗគ្នា​ ដើម្បីនាំគ្នា​មកចូលព្រៃ​ រកផ្សិត​នៅក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្តនេះ ជាក្រុមៗ ព្រោះថា តំបន់នេះ សំបូរ​ដោយ​ផ្សិតរុក្ខជាតិគ្រប់ប្រភេទជាច្រើនមុខ ដែលមានប្រយោជន៍អាចយក​ទៅ​ធ្វើម្ហូបបរិភោគ​បាននឹងលក់បានតម្លៃថ្លៃ។

ជាក់ស្តែងដូចជាផ្សិតក្ងោក និងផ្សិតទន្សោងជាដើម ក្នុងមួយថ្ងៃអាចរកបាន​ជាង១០គីឡូក្នុងម្នាក់ៗ នឹងអាចលក់បានមួយគីឡូផ្សិតមានតម្លៃដល់ទៅ២ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នដោយសារមានអ្នករក​ច្រើន​គ្នាធ្វើឲ្យតម្លៃមានការធ្លាក់ចុះត្រឹមតែ៨ពាន់​ទៅ១ម៉ឺនរៀល​តែប៉ុណ្តោះ​ក្នុង១គីឡូ​ លក់ទៅ​ឲ្យ​ក្រុមឈ្នួញដែលមកចាំទទួលទិញនៅនឹងភូមិរបស់ពួកគាត់។

ពលរដ្ឋរូបនេះ បន្តថា ក្នុងស្ថានភាពបរិបទជំងឺកូវីដ-១៩នេះ​ ក្រៅពីការធ្វើស្រែ​ប្រជាពលរដ្ឋ​ដែល​រស់នៅចំណុចក្បែរតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ភាគច្រើន​ពួកគាត់​តែងតែ​ប្រកប​មុខរបរដើររកផ្សិតក្នុងព្រៃ ដែលជាមុខរបរប្រចាំថ្ងៃរបស់ពួកគាត់​ ព្រោះអាច​រក​បាន​ប្រាក់កម្រៃភ្លាមៗ សំរាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានមួយកំរិតផងដែរ៕

អត្ថបទ ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm