វគ្គផ្សព្វផ្សាយអំពីអនុសញ្ញា ស៊ី-ដ(CEDAW) និងអនុសាសន៍ ១២ចំណុច របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងច្បាប់ពាក់ព័ន្ធមួយចំនួន

2024/09/30 12:41:37 am        94

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសា ធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីបើកវគ្គផ្សព្វផ្សាយអំពីអនុសញ្ញាស៊ី-ដ(CE DAW) និងច្បាប់ពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

វគ្គផ្សព្វផ្សាយនាពេលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុក គឹមសាន្ត អភិបាលរងខេត្ត និងប្រធានមន្ទីរ មន្ទីរសាធារណការ និងដឹកជញ្ជូនមកពីខេត្តទាំង ០៧ រួមមាន ខេត្តព្រះវិហារ សៀមរាប ស្ទឹងត្រែង កំពង់ធំ បន្ទាយមានជ័យ ប៉ៃលិន និងឧត្តរមានជ័យ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។

លោក អ៊ុក គឹមសាន្ត អភិបាលរងខេត្ត បានឲ្យដឹងថា វគ្គផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ គឺដើម្បី កាត់បន្ថយនូវការកេងប្រវ័ញ្ច ការរើសអើង និងបង្កើននូវវិធានការលើកកម្ពស់ស្ថានភាព និងការគោរព សិទ្ធិ ស្ត្រីដែលជាសិទ្ធិមនុស្ស។ ហើយអនុសញ្ញានេះ ផ្តល់ជាមូលដ្ឋាននៃភាពស្មើគ្នា​រវាងស្ត្រី និង បុរស ដោយ ធានានូវការទទួលបានឱកាសស្មើគ្នាក្នុងការរស់នៅជាសាធារណៈ និងក្នុងឆាកនយោបាយ ក្នុង នោះ មានការចូលរួមបោះឆ្នោត ឈរឈ្មោះឲ្យគេបោះឆ្នោត ក៏ដូចជាការអប់រំសុខភាព និងការប្រកប ការងារ។ ក្នុងអនុសញ្ញានេះ បានបញ្ជាក់ថា រដ្ឋាភិបាល​បានយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយគម្លាត យេនឌ័រនៅគ្រប់វិស័យ នៃកិច្ចអភិវឌ្ឍន៍ និង បង្កឱកាសគ្រប់បែបយ៉ាងដល់ស្ត្រី ​ដើម្បីឲ្យស្ត្រីអាចចូល រួម ក្នុងកិច្ចអភិវឌ្ឍន៍បានពេញលេញ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ បានឲ្យដឹងថា គោលបំណងនៃវគ្គផ្សព្វផ្សាយនេះ គឺធ្វើឡើង​ក្នុងន័យបញ្ជ្រាបគោលគំនិត និងទស្សនៈយេនឌ័រ ចែករំលែកអនុសាសន៍១២ចំណុច របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញឱ្យឃើញពីការខិតខំ របស់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានផ្សារភ្ជាប់ជាមួយនឹងអង្គការអន្តរជាតិ ធ្វើកិច្ច​សហប្រតិបត្តិការគាំ ទ្រគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសនានាក្នុងសកលលោក សម្រាប់ជួយលើកកម្ពស់ សិទ្ធិស្រ្តី ឱ្យមានសុខដុមភាព និងការអភិវឌ្ឍក្នុង​សង្គមកម្ពុជា​ប្រកបដោយចីរភាព។

លោកជំទាវ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តោតទៅលើការធ្វើឱ្យមានសមភាពយេន ឌ័រ នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយា បថសង្គម ដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធិ និងឱកាសទទួលបាននូវការថែទាំ សុខភាព ការអប់រំ​ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និងឱកាសចូល រួមប្រាស្រ័យដោយស្មើភាព ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួលបាន​កិច្ចការ​ពារតាម ផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីឱ្យស្ត្រីអាចជៀសផុតពីអំពើហិង្សា ការជួញដូរ ការ​រំលោភ​សេពសន្ថវៈ​ និងរាល់ទម្រង់ដទៃទៀតនៃការចូលរួមរបស់ស្រ្តីឱ្យបានច្រើនជាអតិបរិមា ក្នុងស្ថាប័នជាតិគ្រប់ កម្រិត ចាប់តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន។

ជាមួយគ្នានេះ លោកស្រី ហ៊ូ សុផល្លិកា ប្រធានផ្នែកផែនការ និងសហប្រតិបត្តិការ នៃក្រុម ប្រឹក្សា​ជាតិកម្ពុជា ដើម្បីស្ត្រី បានធ្វើបទបង្ហាញឲ្យដឹងថា អនុសញ្ញាស៊ី-ដ គឺជាកម្រងសិទ្ធស្រ្តីអន្តរជាតិ និង​ជាអនុសញ្ញាសិទ្ធមនុស្សសម្រាប់ស្ត្រី ដើម្បីទាមទារឱ្យមានសមភាពពិតប្រាកដ​ ពោលគឺទាំងសម ភាពក្នុងច្បាប់ ​និងក្នុងការអនុវត្តជាក់ស្តែង។ ក្នុងនោះគោលការណ៍គ្រឹះទាំង៣នៃអនុសញ្ញាស៊ី-ដ រួមមាន សមភាព​ គ្មានការរើសអើង និងកាតព្វកិច្ចរបស់រដ្ឋភាគី។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm