បក្សស្តាំនិយមជ្រុល ឈ្នះការបោះឆ្នោតអូទ្រីស ដែលជំរុញឱ្យមានកំណើនក្រុមស្តាំនិយមនៅអឺរ៉ុប

2024/09/30 04:19:51 pm        329

លទ្ធផលបឋមបានបង្ហាញ អ្នកបោះឆ្នោតនៅប្រទេសអូទ្រីស បានប្រគល់ជ័យជម្នះការបោះឆ្នោតសកលលើកដំបូងមិនធ្លាប់មានដល់គណបក្សសេរីភាព (FPO) ស្តាំនិយមជ្រុល កាលពីថ្ងៃអាទិត្យ (២៩ កញ្ញាំ) ដោយបង្ហាញពីកំណើនយ៉ាងខ្លាំងក្លានៃការគាំទ្រសម្រាប់គណបក្សស្តាំនិយមប្រកាន់ជំហរតឹងនៅអឺរ៉ុប ដែលជំរុញដោយក្ដីបារម្ភពីកម្រិតដ៏លើសលប់នៃអន្តោប្រវេសន៍។

គណបក្ស FPO ដែលងាកទៅខាងរុស្ស៊ី និងជាអ្នករិះគន់សហភាពអឺរ៉ុបមួយនេះ បាននាំមុខបន្តិចក្នុងការស្ទង់មតិអស់រយៈពេលជាច្រើនខែលើគណបក្សប្រជាជនអូទ្រីស (OVP) អភិរក្សនិយម ដែលកំពុងកាន់អំណាច របស់លោកអធិការបតី ខាល នេហាំមើ (Karl Nehammer) នៅក្នុងយុទ្ធនាការមួយដែលគ្របដណ្តប់ដោយអន្តោប្រវេសន៍ និងការព្រួយបារម្ភពីសេដ្ឋកិច្ច។

ដឹកនាំដោយលោក ហើប៊ឺត ឃីកខល (Herbert Kickl) វ័យ ៥៥ឆ្នាំ គណបក្សស្តាំនិយមជ្រុល FPO បានឈ្នះ ២៨,៨% នៃការបោះឆ្នោត នាំមុខគណបក្សអភិរក្សនិយម OVP ដែលទទួលបានសំឡេង ២៦,៣% និងគណបក្សសង្គមប្រជាធិបតេយ្យ (SPO) កណ្តាលនិយមឆ្វេង ដែលទទួលបានសំឡេង ២១,១% នេះបើយោងតាមការព្យាកររបស់ប្រព័ន្ធផ្សព្វផ្សាយ ORF។

គណបក្សស្តាំនិយមជ្រុលមួយនេះបានប្រឹងប្រែងសម្រួលរូបភាព និងពង្រីកការអំពាវនាវរបស់ខ្លួន ប៉ុន្តែលោក Kickl នៅតែជាអ្នកនយោបាយបែបញុះញង់ និងមានភាពច្របូកច្របល់ ក្នុងក្រសែភ្នែកមេដឹកនាំបក្សផ្សេងទៀត ដែលអ្នកទាំងនោះបានរួបរួមគ្នាភ្លាមៗដើម្បីបដិសេធគំនិតនៃការបង្កើតសម្ព័ន្ធជាមួយលោក។ ប្រសិនបើលោក Kickl មិនអាចបញ្ចុះបញ្ចូលភាគីផ្សេងទៀតឱ្យធ្វើជាសម្ព័ន្ធមិត្តជាមួយខ្លួនបានទេនោះ នេះអាចបញ្ចប់ក្តីសង្ឃឹមរបស់បក្ស FPO ក្នុងការបង្កើតរដ្ឋាភិបាល និងអាចនាំទៅរកសម្ព័ន្ធនៃបណ្ដាគណបក្សដែលប្រកាន់ជំហរកណ្ដាលបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        37
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        69
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី

2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm