សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយនៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា នេះថា នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក Shigeru Ishiba មានផែនការអំពាវសម្រាប់ការបោះឆ្នោតសកលមុនអាណត្តិ នៅចុងខែតុលា។

លោក Ishiba អាយុ៦៧ឆ្នាំ បានទទួលជ័យជម្នះក្នុងការដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ហើយត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារ។
ប្រព័ន្ធផ្សព្វផ្សាយNHK និងសារព័ត៌មានជាតិធំៗចំនួន៤ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថា លោក Ishiba នឹងបញ្ចប់ផែនដើម្បីរំលាយសភា នៅថ្ងៃទី៩ ខែតុលា មុនការបោះឆ្នោតសកល នៅថ្ងៃទី ២៧ខែតុលា។
កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ លោក Ishiba បាននិយាយថា លោកមានបំណងអំពាវឲ្យមានការបោះឆ្នោត ដើម្បីជួយដល់អាណត្តិរបស់លោក «ឱ្យបានឆាប់តាមដែលអាចធ្វើបាន»។
អតីតរដ្ឋមន្ត្រីការពារជាតិ លោក Ishiba បានជំនួសលោក Fumio Kishida ជាមេដឹកនាំ គណបក្ស ប្រជាធិបតេយ្យសេរី (LDP) ។
លោក Kishida ដែលពុំសូវមានប្រជាប្រីយភាព បានលាលែងពីតំណែង ក្រោយរឿងអាស្រូវនៃមូលនិធិនយោបាយរបស់គណបក្សធ្វើឲ្យខូចខារមុខមាត់ ជាការបន្ថែមលើភាពគ្មានប្រជាប្រីយភាពរបស់លោក ក្នុងចំណោមអ្នកបោះឆ្នោត ដែលខឹងសម្បាទៅនឹងតម្លៃទំនិញបន្តហក់ឡើង។