ក្រុម Article IV វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ មានកំណើន ៥,៥%

2024/09/30 06:57:09 pm        168

ក្រុម Article IV វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤ នឹងមានកំណើន ៥,៥% គាំទ្រដោយការងើប ឡើងវិញលឿន ជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យ​ដឹក​ជញ្ជូន និងការបន្តចលនការនៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈវិស័យសំណង់ អចលន​ទ្រព្យនៅបន្តកំណើនទាប។

លោក KenichiroKashiwase ប្រធានក្រុមបេសកកម្ម តំណាងមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រចាំ​តំបន់​នៅ​កម្ពុជា, ឡាវ និង វៀតណាម លើកឡើងក្នុងលទ្ធផលកិច្ចប្រជុំបូកសរុបការងារ របស់ក្រុម​ការងារ​បេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ ២០២៤ និង ២០២៥ នេះថា ចំពោះលទ្ធផលនៃការវាយតម្លៃ លើស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា, ក្នុងឆ្នាំ ២០២៤ សម្រេចក្នុងរង្វង់ ៥,៥%នេះ, ទោះបី​កំណើន​សេដ្ឋកិច្ច​ឆ្នាំ២០២៤ ទាបជាងការរំពឹងទុក ពីដើមឆ្នាំក្តី ក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់ និង​សកល និងនៅតែល្អជាងឆ្នាំ ២០២៣កន្លងទៅ ។ ចំណែកនៅក្នុង ឆ្នាំ២០២៥ វិញ, សេដ្ឋកិច្ច​កម្ពុជា រំពឹងថា នឹងមានកំណើនក្នុងរង្វង់ ៥,៧៥% ដែលបន្តគាំទ្រ​ដោយ​វិស័យ​បម្រើ​ដ​ល់​ការ​នាំ​ចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម។

លោក បន្តថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏នៅបន្តហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ នៃ​កត្តា​ខាង​ក្រៅរួមមាន៖ កំណើនយឺតនៃសេដ្ឋកិច្ចសកល, ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ច និងនយោបាយ និងការប្រែប្រួលអាកាសធាតុ និងគ្រោះ ធម្មជាតិជាដើម ប៉ុន្តែជាមួយគ្នា​នេះ​ក៏​មាន​កាលានុវ​ត្ត​ភាពមួយចំនួន សម្រាប់កម្ពុជាផងដែរដូចជា៖ ការបន្ធូរបន្ថយគោលនយោបាយ រូបិយវត្ថុ និងនិន្នាការល្អនៃសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មកម្ពុជានាពេលថ្មីៗនេះ ។

ក្នុងន័យនេះ, ក្រុមការងារ Article IV បានលើកឡើងជាអនុសាសន៍គោលនយោបាយ​ចម្បងៗ​មួយ​ចំនួន ដែលមាននិន្នា ការ ស្របគ្នាទៅនឹងការគិតគូររបស់រាជរដ្ឋាភិបាលរួមមាន៖ ការរក្សា​ជំហរ​គោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន សំដៅ កសាងទ្រនាប់ថវិកាឡើងវិញ និងការបន្តពង្រឹងយន្តការតាមដាន និងគ្រប់គ្រងហានិភ័យ។ ការពង្រឹងការកៀរគរចំណូល តាមរយៈការ ដាក់ចេញឱ្យអនុវត្តនូវយុទ្ធសាស្រ្តកៀរគរចំណូលដំណាក់កាលបន្ទាប់ ។ ការធ្វើអាទិភាវូបនីយកម្មចំណាយឱ្យស្របតាមតម្រូវការនៃការ អភិវឌ្ឍ ជាមួយនឹង​ការ​ផ្តល់​អាទិភាព​ខ្ពស់ដល់កិច្ចគាំពារសង្គម ជាពិសេសលើក្រុមងាយរងគ្រោះ។ ការបន្តអនុវត្តគោលនយោបាយ ម៉ាក្រូប្រុងប្រយ័ត្នចំពោះវិស័យហិរញ្ញវត្ថុ និងធនាគារ និងការ​បន្ត​ពង្រឹង​ក្របខ័ណ្ឌតាមដាន និងត្រួតពិនិត្យ។ ការបន្តជំរុញពិពិធកម្ម សេដ្ឋកិច្ច និងពង្រឹងភាព​ប្រកួត​ប្រជែង, ការបន្តលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការជំរុញការតភ្ជាប់ឌីជីថល, ការបន្សំាទៅនឹងការប្រែ ប្រួលអាកាសធាតុ និងការពង្រឹងអភិបាលកិច្ច ដែលសុទ្ធសឹងជាទិសដៅគោលនយោបាយ ដើម្បីគាំទ្រដល់កំណើនប្រកបដោយ ចីរភាព, បរិយាប័ន្ន និងភាពធន់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការវាយតម្លៃ ខ្ពស់ ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងារ Article IV ហើយបានកត់សម្គាល់ឃើញពីសង្គតិភាព នៃលទ្ធផលកំណើន សេដ្ឋកិច្ច និងស្ថានភាពតាមវិស័យសំខាន់ៗ ជាពិសេសលើវិស័យជំរុញកំណើនក្នុងឆ្នាំ ២០២៤ របស់ក្រុមការងារ និងការគិតគូររបស់ រាជរដ្ឋាភិបាល ទោះបីជាទំហំអាចមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។ ទន្ទឹមនេះ ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ ពីភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចសកល ដែលបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាខិតខំសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ៦,០% នៅឆ្នាំ ២០២៤ និង ៦,៣% នៅឆ្នាំ ២០២៥ ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm