ជនជាតិដើមភាគតិចប្រេស៊ីល បានចេញតវ៉ានៅទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ដោយបង្ហាញពីការបំផ្លិចបំផ្លាញកាន់តែខ្លាំង បង្កឡើងដោយចំហេះព្រៃទឹកភ្លៀងអាម៉ាហ្សូន និងផលប៉ះពាល់របស់វា នៅលើទឹកដីដូនតារបស់ពួកគេ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងសម្រាប់បម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។

ក្រុមអ្នកតវ៉ា បានជំរុញឱ្យរដ្ឋាភិបាលប្រេស៊ីល ចាត់វិធានការបន្ថែមទៀតប្រឆាំងការកាប់បំផ្លាញព្រៃឈើ និងការពារព្រៃអាម៉ាហ្សូន(Amazon)។
ពួកគេ ក៏បានអំពាវនាវទៅកាន់តុលាការកំពូលសហព័ន្ធ ឱ្យការពារសិទ្ធិដីធ្លី ប្រឆាំងច្បាប់ដែលគំរាមកំហែងដល់ទឹកដីរបស់ពួកគេ ជាពិសេសច្បាប់ការពារដោយស្របច្បាប់ ឬក្របខណ្ឌបណ្តោះអាសន្ន ដែលបានស្នើឡើង។
ច្បាប់នេះ នឹងកំណត់ការផ្តាច់ចេញសម្រាប់ការទាមទារយកដីដូនតាក្នុងឆ្នាំ១៩៨៨ ជាឆ្នាំដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់ប្រទេសប្រេស៊ីល ត្រូវបានអនុវត្ត។

