អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ កុំភ្លេចទៅកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិ និងចូលរួមដល់ភាពស្អាត បៃតងរបស់កម្ពុជា

2024/09/30 07:55:46 pm        120

នៅរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋគ្រប់គ្នា បានឈប់សម្រាកពីការងារ ព្រមទាំងបានជួបជុំគ្រួសារ ក្រៅពីទៅវត្តអារាមរួចមមក ក៏មានដំណើរកម្សាន្ត តាមតំបន់រម្មណីយដ្ឋាននានាផងដែរ។ សហគមន៍តំបន់ការពារធម្មជាតិ ជាម្រើសមួយសម្រាប់ដំណើរកម្សាន្ត ក្នុងរដូវបុណ្យប្រពៃណីជាតិខ្មែរនេះផងដែរ។ សហគមន៍ដែលមានសក្តានុពលធម្មជាតិ បានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ដែលមានរៀបចំហេដ្ឋារចនាសម្ព័ន្ធ កន្លែងទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ ប្រកបដោយខ្យល់អាកាសល្អ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅអំឡុងពេលជួបជាមួយអ្នកសារព័ត៌មាន នាពេលកន្លងមក។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ទេសចរណ៍នៅតាមសហគមន៍តំបន់ការពារធម្មជាតិ រួមចំណែកដល់គោលលដៅអភិវឌ្ឍន៍លំហែបៃតង ដែលក្រសួងបរិស្ថាន នាពេលកន្លងមក បានយកចិត្តទុកដាក់ ជំរុញការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ គោរពវប្បធម៌ និងបរិស្ថាន និងជំរុញឱ្យសហគមន៍មូលដ្ឋានមានភាពស្អាត មានផ្តល់សេវាក្នុងតម្លៃសមរម្យ មានអនាម័យ មានការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការការពារព្រៃឈើ សត្វព្រៃ និងដាំស្តារព្រៃឈើ ដែលជួយបង្កើនចំណូលបន្ថែម តាមរយៈវិស័យអេកូទេសចរណ៍ និងកាត់ផ្តាច់ពីការពឹងអាស្រ័យ លើអនុផលព្រៃឈើ។ ឯកឧត្តម បានលើកឡើងផងដែរថា ក្រសួងបរិស្ថានកន្លងមក បានបណ្តុះបណ្តាល សហគមន៍ឱ្យចេះគ្រប់គ្រង ចេះផលិតវត្ថុអនុស្សាវរីយ៍ ការដាំដំណាំរួមផ្សំផ្សេងៗ មានបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ គ្រួសារប្រចាំថ្ងៃ សម្រាប់លក់ទៅទីផ្សារ និងបម្រើសេវាកម្មទេសចរណ៍ជាដើម។

ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ ទេសចរជាតិនិងអន្តរជាតិ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកទឹកចិត្តឱ្យទេសចរ គាំទ្រទេសចរណ៍នៅតាមសហគមន៍តំបន់ការពារធម្មជាតិនានាទូទាំងប្រទេស។

សូមបញ្ចាក់ថា ក្រសួងបរិស្ថានកន្លងមក បានជំរុញការអភិវឌ្ឍទេសចរណ៍ លំហែបៃតង ដល់តំបន់សហគមន៍ តំបន់ការពារធម្មជាតិ ចំនួនជាង៥០កន្លែង ដែលមានសក្តានុពល ទេសចរណ៍ធម្មជាតិ ក្នុងចំណោមសហគមន៍សរុបចំនួន ១៩៣ សហគមន៍។ ជាមួយគ្នានេះ កម្ពុជាមានតំបន់ការពារធម្មជាតិ ចំនួន៧៣តំបន់ ដែលមានផ្ទៃដីទំហំ៤០% នៃផ្ទៃដីរបស់ប្រទេស។ តំបន់ការពារធម្មជាតិ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈមុខងារ នៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងធនធានជីវៈចម្រុះ។ តំបន់ទាំងនេះ ក៏មានសក្តានុពល ទេសចរណ៍ធម្មជាតិ និងក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ក្នុងការចូលរួម កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ ការអនុវត្តច្បាប់១០០% រួមជាមួយការបង្កើនការដាំឈើឱ្យបានច្រើន ដើម្បីពង្រឹងការការពារអភិរក្សធនធានធម្មជាតិ នឹងជំរុញឱ្យសហគមន៍ នឹងមានភាពរឹងមាំ មានភាពស្អាត បៃតង ប្រភេទជីវៈចម្រុះមានការរីកចម្រើន និងការលក់កាបូន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសជំរុញសម្រេចគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm