ប្រធានសភាអ៊ីរ៉ង់ អំពាវនាវឲ្យមានការឆ្លើយតបមូស្លីមមរួបរួម បន្ទាប់ពីលោក Nasrallah ស្លាប់

2024/09/30 09:31:45 pm        135

ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉េដ បេឃើ ខាលីបាហ្វ ( Mohammad Baqer Qalibaf) កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យស្ថាប័ននីតិប្បញ្ញត្តិ និងរដ្ឋាភិបាលនៃរដ្ឋមូស្លីម ប្រកាន់ជំហរ «រារាំង» ប្រឆាំងនឹង អ៊ីស្រាអែល ដើម្បីទប់ស្កាត់ការរំលោភច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស នាពេលអនាគត។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីលីបង់លោក ណាប៊ី ប៊ឺរី ( Nabih Berri) លោក ខាលីបាហ្វ បានសម្តែងការសោកស្តាយចំពោះមេដឹកនាំក្រុមហេសបូឡា លោក ណាសសាន់ ណាស្រាឡា (Hassan Nasrallah) ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Dahieh ជាយក្រុងបេរូត ( Beirut) កាលពីថ្ងៃសុក្រ។ ការវាយប្រហារនេះ ក៏បានសម្លាប់មេបញ្ជាការជាន់ខ្ពស់មកពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ លោក អាបាស នីលហ្វូរៀសាន (Abbas Nilforoushan)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។

លោក ខាលីបាហ្វ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការឆ្លើយតបដោយសម្របសម្រួលពីបណ្តារដ្ឋមូស្លីមដោយនិយាយថា៖«យើងត្រូវតែបង្កើតការរារាំងនិងបន្តសកម្មភាពផ្លូវច្បាប់ ដើម្បីធានាដល់ការបញ្ឈប់ការរំលោភបំពានដោយអ៊ីស្រាអែល។

លោកបានពិពណ៌នា លោក ណាស្រាឡាថា ជា «អ្នកប្រាជ្ញដ៏អស្ចារ្យ និងជាមេបញ្ជាការដ៏មានឥទ្ធិពល» ដោយហៅ ការស្លាប់របស់លោក ជាការបាត់បង់ដ៏សំខាន់សម្រាប់ទាំងក្រុមហេសបូឡា និងសហគមន៍មូ ស្លីម។

លើសពីនេះទៀត លោក ខាលីបាហ្វ បានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលនៅលីបង់ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការគាំទ្រប្រទេសលីបង់ ក្នុងគ្រាចាំបាច់។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm