កម្ពុជា-កាណាដា នឹងបន្តគាំទ្រលើកិច្ចសហការនានា ដើម្បីជំរុញកំណើនវិនិយោគ

2024/09/30 09:41:55 pm        607

កម្ពុជា-កាណាដា ឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក លើការរៀបចំកិច្ចសហការនានា ដើម្បី​ជំរុញ​កំណើន​វិនិយោគឯកជន រវាង ប្រទេសទាំងពីរបន្ថែម ស្របពេលកម្ពុជា​កំពុង​ស្រូប​យក​វិនិយោគិន​ពី​ប្រទេស​មួយ​នេះបានជាបន្តបន្ទាប់ ដែលបានមក បណ្ដាក់ទុនរាប់ ពាន់លានដុល្លារអាម៉េរិក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជារួមមាន៖ អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងម៉ុងត្រេអាល់, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគមឧកញ៉ាកម្ពុជា តំណាងសភាពាណិជ្ជកម្មកម្ពុជា បានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំតុមូល ជាមួយតំណាងរដ្ឋបាល ខេត្ត កេបិចប្រទេស កាណាដា, ដោយក្នុងជំនួបនេះ បានផ្ដល់លទ្ធភាពឱ្យវិនិយោគិនថ្មីៗជាច្រើន មក​ពី​វិស័យជាអាទិភាពចំនួន៥រួមមាន៖ កសិកម្ម និង កសិឧស្សាហកម្ម, ឱសថ, ថាមពល​កកើត​ឡើង​វិញ, ទេសចរណ៍, និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំនៃខេត្តកេបិច បានជ្រាប​កាន់​តែ​ច្បាស់​បន្ថែម​ទៀត អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ។ ពិសេសជាងនេះ អ្នកចូលរួមក៏បានស្ដាប់ អំពី​បទ​ពិសោធន៍ ជោគជ័យ នៃកិច្ចវិនិយោគនៅកម្ពុជា ដែលចែករំលែកដោយក្រុមហ៊ុនកាណាដា ដែល​កំពុងបណ្ដាក់ទុនវិនិយោគ រាប់ពាន់លានដុល្លារ អាម៉េរិកនៅកម្ពុជា។

បន្ទាប់ពីកិច្ចប្រជុំតុមូល, ដែលមានការចូលរួមចែករំលែកបទពិសោធន៍ពីវិស័យឯកជនរួចរាល់ តំណាង​រដ្ឋបាលខេត្តកេបិច ក្នុង នាមរដ្ឋាភិបាលកាណាដា និងតំណាងរដ្ឋាភិបាលកម្ពុជា បាន​បន្ត​កិច្ច​ពិភាក្សា​ទ្វេភាគី ជាលទ្ធផល, បានឯកភាពនឹងបន្តគាំទ្រគ្នា ទៅវិញ ទៅមកលើការរៀប​ចំ​កិច្ច​សហការ​នានា ដើម្បីជំរុញកំណើនការ​វិនិយោគ​ឯកជន​រវាង​ប្រទេស​ទាំងពីរ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។

ក្នុងកិច្ចប្រជុំតុមូលនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​ហត្ថ​លេខាលើអនុស្សារណៈនៃការ យោគយល់គ្នា រវាងសមគមឧកញ៉ាកម្ពុជា តំណាងដោយ​អ្នក​ឧកញ៉ា ហ៊ុន ឡាក់ ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ នៃសមាគម ជាមួយ​ស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច តំណាង​ដោយ​លោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់ ដើម្បី​បង្កើត​លក្ខ​ខណ្ឌ​អំណោយ​ផលដល់កិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្រប​សម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នារវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់ជាង ៧៨២ លានដុល្លារអាម៉េរិក កើនឡើងជាង ២៧ ភាគរយ បើ​ធៀប​រយៈ​ពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ ទៅកាន់ទីផ្សារប្រទេស​កាណាដា មានទឹកប្រាក់ ៧៣៦ លានដុល្លារ និងការនាំចូលពីកាណាដា មានទឹកប្រាក់ជាង ៤៦ លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm