ជំនួយការរបស់លោក Putin៖ រុស្ស៊ី «ត្រូវតែត្រៀមខ្លួន» ដើម្បីអនុវត្តគោលនយោបាយសង្គ្រាមនុយក្លេអ៊ែរ

2024/09/30 10:22:15 pm        40


ចំពេលមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តមាន អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺលោក Dmitry Peskov បានចោទប្រកាន់ប្រទេសលោកខាងលិចពីការធ្វើឲ្យជម្លោះអូសបន្លាយ ដោយបន្ថែមថា ទីក្រុងមូស្គូ «ត្រូវតែត្រៀមខ្លួន» ដើម្បីអនុវត្តគោលការណ៍នុយក្លេអ៊ែរ ដែលបានកែប្រែរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ី Tass កាលពីថ្ងៃអាទិត្យ (ទី២៩ ខែកញ្ញា)។

សារព័ត៌មាននោះបានរាយការណ៍ថា លោក Peskov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី VGTRK ថា៖ «យើងអាចមើលឃើញយ៉ាងច្បាស់ពីរបៀប ដែលបណ្តាប្រទេសលោកខាងលិចកំពុងចូលរួមក្នុងជម្លោះអ៊ុយក្រែនកាន់តែខ្លាំងឡើង។ ពួកគេមិនបានបញ្ឈប់ជម្លោះនេះទេ។ ផ្ទុយទៅវិញ ពួកគេប្រកាសពីបំណងរបស់ពួកគេ ក្នុងការជំរុញឲ្យកាន់តែខ្លាំងក្លា ដើម្បីជួយអ៊ុយក្រែនឲ្យឈ្នះ»។

គួរបញ្ជាក់ថា សមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានផ្តល់ជំនួយការទូត និងយោធាដល់អ៊ុយក្រែន អឡុងពេលមានសង្រ្គាម បន្ទាប់ពីរុស្ស៊ីបានលុកលុយប្រទេសអឺរ៉ុបខាងកើត ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

បើយោងតាមយុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICANW) បានឲ្យដឹងថា ភាពតានតឹង រវាងបណ្ដាប្រទេសសមាជិករបស់អង្គការណាតូ និងវិមានក្រឹមឡាំង បានបន្តមានឥតថមថយ ខណៈដែលបណ្ដាមេដឹកនាំណាតូ បានព្រមានកាន់តែខ្លាំងឡើងៗថា ជម្លោះដោយផ្ទាល់ជាមួយទីក្រុងមូស្គូ គឺជាគ្រោះថ្នាក់ជាក់ស្តែង ដោយសារប្រទេសនេះមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងប្រទេសដទៃទៀត។

ហើយការព្រមាននេះកើតមានឡើង បន្ទាប់ពីលោក Putin និងបណ្ដាមន្ត្រីជាន់ខ្ពស់រុស្ស៊ី បានគំរាមកំហែងម្តងហើយម្តងទៀត ជុំវិញការប្រើប្រាស់នុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងគីវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm