ស្របពេលដែលលីបង់រៀបចំពិធីកាន់ទុក្ខផ្លូវការសម្រាប់មេដឹកនាំហេសបូឡាលោក Hassan Nasrallah ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Beirut បានឆ្លុះបញ្ចាំងពីតម្រូវការរួបរួម និងស្ថិរភាព ស្របពេលភាពមិនច្បាស់លាស់កើនឡើង ។
លោក Mohamed alHafi គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Beiruបាននិយាយថា បើសិនជាពលរដ្ឋមិនសហការណ៍គ្នា លីបង់នឹងត្រូវស្លាប់ជាក់ជាពុំខាននោះឡើយ ។
ចំណែកឯលោក Maurice គឺជាអ្នកស្រុកមួយរូបទៀត បានធ្វើការសង្កត់ធ្ងន់ពីការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ពេលក្លាយជាម្ចាស់សព្វាវុធ ។
លោកបន្តថា អ្វីដែលលោកចង់និយាយប្រាប់ គឺពេលដែលអាវុធស្ថិតក្នុងកណ្តាប់ដៃមនុស្ស វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ អាវុធត្រូវតែជារបស់រដ្ឋតែមួយគត់ ។
នៅព្រឹកថ្ងៃចន្ទនេះ ក្រុមជីវពលប៉ាឡេស្ទីន និយាយថា មនុស្ស ៣នាក់ ក្នុងចំណោមមេដឹកនាំរបស់របស់ពួកគេ ត្រូវបានសម្លាប់នៅទីក្រុង Beirut ៕