មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីជាមួយគុយបា នៅក្នុងសារមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរបស់ពួកគេ បើទោះបីជាមានការធ្លាក់ចុះនូវការបង្កើតទំនាក់ទំនងការទូតនាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូងជាមួយទីក្រុងឡាហាវ៉ានក៏ដោយ។
លោក គីម ជុងអ៊ុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានាធិបតីគុយបាលោក Miguel Diaz-Canel នៅក្នុងសារផ្ញើដោយឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងជើងប្រចាំប្រទេសគុយបា លោក Han Su-chol ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីគុយ បាកាលពីថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការិយាល័យប្រធានាធិបតីរបស់ប្រទេសគុយបា និងវេទិកាសង្គម X។
កាលពីថ្ងៃទី ១៤ ខែកុម្ភៈ កូរ៉េខាងត្បូង និងគុយបា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដែលជាការអភិវឌ្ឍដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលមនុស្សជាច្រើនបានចាត់ទុកថា ជាការវាយប្រហារការទូតចំពោះប្រទេសកូរ៉េខាងជើង ដែលបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសតំបន់ការ៉ាអ៊ីបយូរមកហើយ។
ក្នុងជំនួបជាមួយប្រធានាធិបតីគុយបា លោក Han បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មេដឹកនាំកូរ៉េខាងជើង ក្នុងការបន្តការអភិវឌ្ឍទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកូរ៉េខាងជើង និងគុយបា។