រដ្ឋមន្ត្រីការបរទេសលីទុយអានី ព្រមានថា រុស្ស៊ីអាចបង្ក «ការខូចខាតដល់អ្នកជិតខាងរបស់ខ្លួន»

2024/09/30 11:32:25 pm        58


រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានសម្ដែងការយល់ឃើញរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News Digital ក្នុងនាមជាបុគ្គលមួយរូប ពាក់ព័ន្ធនឹងការប៉ះពាល់តាមព្រំដែន ដោយសារការលុកលុយលើប្រទេសអ៊ុយក្រែន ក្នុងនោះរួមទាំងការព្រួយបារម្ភ ដែលថា រុស្ស៊ីអាចបង្ក «ការខូចខាតខ្លាំងក្លាទៀត» ទោះបីជាឥទ្ធិពលរបស់ប្រទេសនេះធ្លាក់ចុះក៏ដោយ។

លោក Landsbergis បាននិយាយថា៖ «នៅក្នុងឆ្នាំ២០១៤ មុនពេលមានសង្រ្គាមលើកដំបូង នៅអ៊ុយក្រែន ប្រជាជននៅសហរដ្ឋអាមេរិក ហើយនិងបណ្ដាមេដឹកនាំលោកខាងលិច នឹងនាំគ្នានិយាយថា រុស្ស៊ីកំពុងធ្លាក់ចុះ ប្រទេសនេះស្ថិតនៅលើផ្លូវធ្លាក់ចុះហើយ ឥទ្ធិពលក្នុងតំបន់របស់ប្រទេសនេះកំពុងធ្លាក់ចុះ ពោលគឺមិនមែនជាមហាអំណាចពិភពលោកទៀតទេ។ ប៉ុន្តែនៅក្នុងដំណើរផ្លូវធ្លាក់ចុះនេះ ប្រទេសនេះអាចបង្កការខូចខាតយ៉ាងខ្លាំងក្លាដល់អ្នកជិតខាងរបស់ខ្លួន»។

លោកបានបន្ថែមថា «វាមិនមែនជាការវាយតម្លៃដ៏ត្រឹមត្រូវនោះទេ» ដោយលើកឡើងថា បើទោះបីជាប្រទេសរុស្ស៊ីកំពុងធ្លាក់ចុះខ្លាំង ដូចបណ្ដាមេដឹកនាំលោកខាងលិចគិតក៏ដោយ ក៏ «ការបង្កចលាចល» មុនបាត់បង់ឥទ្ធិពលនៃប្រទេសមហាអំណាចបែបនេះ អាច «មានរយៈពេលរាប់ទសវត្សរ៍ទៀត»។ លោកបានបញ្ជាក់ថា៖ «តើនរណាអាចដឹងបានថា ពេលណា ឬដោយវិធីណា ដែលភាពវឹកវរនេះនឹងឈប់? វាជារឿងពិបាកណាស់ ក្នុងការស្រមើស្រមៃ ពោលគឺទស្សន៍ទាយឲ្យបានត្រឹមត្រូវនោះ»។

គួរបញ្ជាក់ថា លីទុយអានី នៅតែជាប្រទេសដែលនិយាយឥតលាក់លៀមច្រើនជាងគេបំផុត នៅអឺរ៉ុបខាងកើត អំឡុងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននេះ សូម្បីតែមុនពេលការលុកលុយនៅតំបន់គ្រីម៉ា ឆ្នាំ២០១៤។ ផ្នែកមួយនៃជំហររបស់ខ្លួន គឺទទួលយកដោយមោទនភាពនូវតួនាទីរបស់អង្គការណាតូ (NATO)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm