សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី បាននិយាយថា នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin នឹងបំពេញទស្សនកិច្ចការងារ នៅប្រទេសអាមេនី នៅថ្ងៃទី ០១ ខែតុលា សម្រាប់ព្រឹត្តិការណ៍នានា ក្នុងក្របខ័ណ្ឌនៃសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU)។
នាយករដ្ឋមន្ត្រីរុស្ស៊ី នឹងចូលរួមក្នុងកិច្ចប្រជុំលើកទី ៤០ នៃក្រុមប្រឹក្សាអន្តររដ្ឋាភិបាលអឺរ៉ុបអាស៊ី និងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។
កិច្ចប្រជុំនេះ ត្រូវបានបញ្ជាក់ថា មានការចូលរួមពីសហការីរបស់លោកមកពីប្រទេសអាមេនី បេឡារុស កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន លោក Mishustin នឹងពិភាក្សាអំពី «បញ្ហាពាក់ព័ន្ធនៃការពង្រីកសមាហ រណកម្ម ក្នុងក្របខ័ណ្ឌនៃសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី» ដោយផ្តល់ការយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហានៃទីផ្សារផ្ទៃក្នុង និងការអភិវឌ្ឍនៃការទំនាក់ទំនងក្នុងវិស័យឧស្សាហកម្ម ការដឹកជញ្ជូន គយ កសិកម្ម និងថាមពល។
រដ្ឋអ្នកសង្កេតការណ៍ គុយបា និងអ៊ូសបេគីស្ថាន ក៏ដូចជាភ្ញៀវដែលបានអញ្ជើញ នឹងចូលរួមកិច្ចប្រជុំនេះ។
លើសពីនេះទៀត នាយករដ្ឋមន្ត្រី EAEU ទាំងអស់ នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្ម នៅក្នុង EAEU រហូតដល់ឆ្នាំ ២០២៣៩។