អង្គ​រថា​យ​ហ្គឺ​រ​ស្គាល់​ជ័យជម្នះ​ជាថ្មី​ក្រោយ​ខកខាន ១០​សប្ដាហ៍បន្ទាប់ពី​ឈ្នះ Tiffy Army ២-១

2021/09/30 05:14:14 pm        121

​បាល់ទាត់៖ ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របាន​ស្គាល់​ជ័យជម្នះ​លើកដំបូង ក្រោយ​ខកខាន​អស់​រយៈពេល ១០​សប្ដាហ៍បន្ទាប់ពី​បន្ដ​យកឈ្នះ​ក្រុម​កងយោធពល​ខេមរភូមិន្ទ​(Tiffy Army) ដោយ​លទ្ធផល ២-១ ក្នុងជំនួប​ជើង​ទី​២ នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ម្សិលមិញ។​

​ជំនួប​ដ៏​តានតឹង​នេះត្រូវបាន​អូសបន្លាយរហូត​នាទី​៦៣ ទើប​មាន​គ្រាប់​បាត់​កើតឡើង ដោយ​ផ្ដើម​ពី​ការ​តែ​ត​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​ពី​សំណាក់​កីឡាករ​អង្គ​រថា​យ​ហ្គឺ​រ Tatela Maksim។ ប៉ុន្ដែ ៧​នាទី​ក្រោយមកខ្សែបម្រើ​កូរ៉េខាងត្បូង Chanyong Ha ក៏​រកបាន​គ្រាប់​តាម​ស្មើ ១-១ ឲ្យ​ក្រុម​កងយោធពល​ខេមរភូមិន្ទ​វិញតាមរយៈ​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រ នៅ​នាទី​៧០។​ ​ឈានដល់​ចុង​ម៉ោង ការប្រកួត​កាន់តែ​ក្ដៅគគុក​ថែមទៀតបន្ទាប់ពី​ក្រុម​ទាំងពីរ ព្យាយាម​ដាក់​សម្ពាធ​គ្នា​ទៅវិញទៅមក គ្រា​ដែល​នាទី​៨២ កីឡាករ Da Cruz បានធ្វើការ​ទាត់​បាល់​ពិន័យ​ហ្វ្រី​ឃី​ត​បំប៉ោង​សំណាញ់​ទី​ក្រុម​លោក Lee Tae Hoon ពី​ចម្ងាយ​យ៉ាង​ល្អ ដែលជា​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​អង្គ​រថា​យ​ហ្គឺ​របន្ដ​កំណត់ត្រា​ឈ្នះ ២-១ លើ​ក្រុម​កងយោធពល​ខេ​មរ​ភូមិ​ន្ទុដូច​កាលពី​ជើង​ទី​១ តែម្ដង។​

​នេះ​គឺជា​ជ័យជម្នះ​លើកដំបូង​របស់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បើ​គិត​ចាប់ពី​ការប្រកួត​សន្សំ​ពិន្ទុ សប្ដាហ៍​​ទី​៨ ជើង​ទី​១ រហូតដល់​សប្ដាហ៍​ទី​១៧ នៃ​ជើង​ទី​២ ដ្បិត​កាលពី​ដើមរដូវ​កាល ពោលគឺ ៧​ប្រកួត​ដំបូងក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​នេះ ធ្វើបាន​យ៉ាង​ល្អ​ជាមួយ​កំណត់ត្រា​ឈ្នះ ៦ និង​ស្មើ១ មិន​ស្គាល់​ពាក្យ​ចាញ់​សោះ។ ជ័យជម្នះ​លើកដំបូង​ក្នុង​វគ្គ Top-8 នេះដែរ បានធ្វើ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​ររំកិល​ទៅ​ឈរ​លេខ​៦ និង​មាន ២៤​ពិន្ទុបន្ទាប់ពី​ឆ្លងកាត់ ១៥​ប្រកួត​ឈ្នះ ៧ ស្មើ ៣ និង​ចាញ់ ៥។​ ​ដោយឡែក​ការបរាជ័យ​ក្នុង​ដី​របស់​ក្រុម​កងយោធពល​ខេមរភូមិន្ទ បានធ្វើ​ឲ្យ​ពួកគេធ្លាក់​មកឈរ​លេខ​៧ វិញដោយ​រក្សា ២១​ពិន្ទុ​ក្នុង​ដៃជាមួយ​លទ្ធផល ១៦​ប្រកួត​ឈ្នះ​៦ ស្មើ ៤ និង​ចាញ់ ៦ប្រកួត ហើយ​ការបរាជ័យ​នេះដែរក៏​ធ្វើ​ឲ្យ​ក្រុម​លោក Lee Tae Hoon ក្លាយជា​ក្រុមទី​២ ក្នុងចំណោម​ក្រុម​បេក្ខភាព Top-8 ដែល​អស់​ឱកាស​ប្រជែង​ជើងឯក​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ ជា​ផ្លូវការបន្ទាប់ពី​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm