បញ្ញវន្ត សហជីព និងពលរដ្ឋគាំទ្រភាពសាមញ្ញរបស់សម្តេចធិបតី ចុះទៅមើលការរៀបចំ រថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលភ្ជុំ

2024/10/01 12:53:05 am        665

បញ្ញវន្ត សហជីព និងពលរដ្ឋ មានការភ្ញាក់ផ្អើល និងបានគាំទ្រយ៉ាងខ្លាំងចំពោះភាពសាមញ្ញ​របស់​ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាន​ទៅមើលការរៀប​ចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។

លោក ថុង ម៉េងដាវិត ជាបញ្ញវន្តមួយរូបបានថ្លែងថា ការរៀបចំរថយន្តក្រុងសម្រាប់ដឹកប្រជាជន និងបងប្អូនកម្មករទៅតាមបណ្តាស្រុកនាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានបង្ហាញពីការយកចិត្តទុកដាក់ដល់សុខសុវត្ថិភាព និងការសម្រួលថវិកាដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត ឬទៅតាមបណ្តាខេត្តផ្សេងៗ។ នេះជាយន្តការដ៏ល្អ ដែលបង្ហាញពីការយកចិត្តទុករបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ចំពោះប្រជាជនកម្ពុជា និងជាអ្វីដែលប្រជាជនកម្ពុជាត្រូវការពីថ្នាក់ដឹកនាំ។

លោកបញ្ជាក់ថា៖«សម្តេចធិបតីមិនត្រឹមតែសន្យាប៉ុណ្ណោះទេ តែបានបង្ហាញការយកចិត្តទុក ដោយធ្វើសកម្មភាពផ្ទាល់ចុះមកពិនិត្យមើលការរៀបចំឡានក្រុង ជូនប្រជាពលរដ្ឋផ្ទាល់ ក៏ដូចជាអំពាវនាវឱ្យមានការយកចិត្តទុកលើសុវត្ថិភាពចរចរណ៍ផងដែរ»។

លោកបន្ថែមថា ភាពសាមញ្ញ ការយល់ច្បាស់ពីតម្រូវការប្រជាពលរដ្ឋ កាយវិការពោរពេញដោយភាពរួសរាញរាក់ទាក់ និងការខិតខំប្រឹងប្រែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងបងប្អូនកម្មករមានភាពកក់ក្តៅ សុវត្ថិភាព និងជឿជាក់ជាខ្លាំងលើការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។

ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បាននិយាយថា ភាពសាមញ្ញរបស់សម្តេចធិបតីបានបង្ហាញពីភាពយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ សុខទុក្ខកម្មករនិយោជិត គ្រប់ពេលវេលា ជាក់ស្តែងការផ្តល់ជូនរថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃនេះ គឺជាការសម្រួលឱ្យពួកគាត់មានសុវត្ថិភាព និងកាត់បន្ថយចំណាយធ្វើដំណើរ។

លោកថ្លែងថា៖«ក្នុងនាមសហជីពយើងខ្ញុំសាទរ និងគាំទ្រពេញទំហឹងចំពោះការរៀបចំឱ្យមានរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ពីភ្នំពេញទៅបណ្តាខេត្តនានាទាំងទៅទាំងមក»។

លោកប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ហើយសម្រួលបាននូវការកាត់បន្ថយការចំណាយ និងគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្តល់សេវារថយន្តក្រុងធ្វើដំណើរឥតគិតថ្លៃនេះ ផងដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        39
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        113
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        266

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME

2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm