នាយករដ្ឋមន្ត្រីលីបង់ត្រៀមអនុវត្តកិច្ចព្រមព្រៀងឆ្នាំ២០០៦ ស្តីពីវត្តមានប្រដាប់អាវុធរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងទន្លេ Litani

2024/10/01 02:22:26 am        90

នាយករដ្ឋមន្ត្រីចាំផ្ទះលីបង់ លោក Najib Mikati បាននិយាយថា រដ្ឋាភិបាលលីបង់ បានត្រៀមរួចជាស្រេច ដើម្បីអនុវត្តទាំងស្រុងនូវសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ (UN) ដែលមានគោលបំណងបញ្ចប់វត្តមានប្រតិបត្តិការប្រដាប់អាវុធរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងទន្លេ Litani ដែលជាផ្នែកនៃកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាម ជាមួយអ៊ីស្រាអែល។

លោក Mikati បានប្រាប់ថា ប្រទេសលីបង់បានត្រៀមខ្លួនជាស្រេចហើយ ដើម្បីអនុវត្តទាំងស្រុងនូវសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ 1701 និងដាក់ពង្រាយកងទ័ព នៅភាគខាងត្បូងនៃទន្លេ ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីព្រំដែនភាគខាងត្បូងលីបង់។

ជាមួយគ្នានេះ លោក Mikati ក៏បានលើកឡើងផងដែរថា លោក និងប្រធានសភា លោក Nabih Berri បានព្រមព្រៀងគ្នាថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីបញ្ចប់តំណែងដ៏កំពូល ដែលនៅទំនេរជិត ២ឆ្នាំនេះ នឹងកើតមានឡើង លុះត្រាណាតែបទឈប់បាញ់បានឈានដល់ ដោយនេះជាការកត់សម្គាល់ដែលធ្វើឡើងបន្ទាប់ពីអ្នកទាំង២ បានជួបគ្នានៅទីក្រុងបេរូត។

គួរបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារជាច្រើនដងទៅលើក្រុមហេសបូឡា ក្នុងរយៈពេល ២សប្តាហ៍នៃការវាយប្រហារលើគោលដៅ ក្នុងប្រទេសលីបង់ ដែលបានបណ្ដាលឲ្យមេបញ្ជាការជាច្រើនរូបរបស់ក្រុមនេះបាត់បង់ជីវិត។ លទ្ធភាព ដែលថា វិធានការបន្ទាប់របស់អ៊ីស្រាអែល អាចជាការបញ្ជូនកងទ័ពផ្លូវគោក និងរថក្រោះ ឆ្លងកាត់ព្រំដែននោះ កំពុងវិលវល់នៅក្នុងគំនិតមនុស្សជាច្រើន។

ក្រសួងសុខាភិបាលលីបង់បានប្រាប់ថា ពលរដ្ឋលីបង់ជាង ១.០០០នាក់ ត្រូវបានសម្លាប់ និង ៦.០០០នាក់បានរងរបួស ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែមិនបានបញ្ជាក់ថា តើមានជនស៊ីវិលប៉ុន្មាននាក់នោះទេ ដែលបាត់បង់ជីវិត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        103
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        96
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm