នាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្រ្គោះក្នុងស្រុក និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គមចិន WeChat ថា អគ្គិភ័យ បានឆាបឆេះរោងចក្រក្រុមហ៊ុនផលិតអាគុយ CATL នៅខេត្តភាគអាគ្នេយ៍ Fujian ប្រទេសចិន កាលពីថ្ងៃអាទិត្យ ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះរោងចក្រ CATL ស្ថិតក្នុងតំបន់សេដ្ឋកិច្ច Dongqiao នៃទីក្រុង Ningde ។
អគ្គិភ័យនេះ បានឆាបឆេះ កាលពីវេលាម៉ោង ១០ និង ២០នាទី ម៉ោងក្នុងស្រុក ហើយគ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ ។ ចំណែកឯមូលហេតុនៃអគ្គិភ័យ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។
រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Weibo ឃើញអគារពណ៌ស ស្ថិតក្នុងអណ្តាតភ្លើងជាមួយផ្សែងខ្មៅហុយលើអាកាស ៕