ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ពិនិត្យមើល​ផល​លំបាក​លើ​គ្រឹះស្ថានសិក្សា​នៅ​បាត់ដំបង

2021/04/27 02:59:58 am        25

បាត់ដំបង​៖ គណៈប្រតិភូ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ​ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ​បានចាប់ផ្តើម​បេសកកម្ម​ក្នុង​ខេត្តបាត់ដំបង ដោយ​ការចុះ​ទស្សនកិច្ច ​និង​ជួប​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​សាលា ​លោកគ្រូ អ្នកគ្រូ នៅ​វិទ្យាល័យ​នេ​ត​យ៉ង់ ស្ថិតក្នុង​ក្រុង​បាត់ដំបង ។


ដោយ​ដំណើរ​ទស្សនកិច្ច របស់​គណៈកម្មការ​ទី​៧​នេះ​ ប្រព្រឹត្ត​ទៅក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ផល​លំបាក​បង្ក​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ​លើ​គ្រឹះស្ថានសិក្សា​នៅ​តាម​មូលដ្ឋាន​ផ្ទាល់ និង​ពិនិត្យ​ស្ថានភាព​ជាក់​ស្តែង​របស់​វិទ្យាល័យ​ ក្នុងការ​អនុវត្ត​ដំណើរ​ការបើក​ឡើងវិញ​ ក្នុងដំណាក់កាល​ទី​២ ក៏ដូចជា​ស្តាប់​នូវ​បញ្ហា​ប្រឈម​ និង​សំណូមពរ​នានា​របស់​ថ្នាក់ដឹកនាំ​សាលា ​លោកគ្រូ អ្នកគ្រូ មុន​ឈាន​ដល់​ការ​ជួបប្រជុំ​ជាមួយ​គណៈ​អភិបាលខេត្ត ​និង​មន្ទីរអប់រំ នា​រសៀល​នេះ ​ដើម្បី​ពិភាក្សា​លើ​ទិដ្ឋភាព​ជារួម​នៃ​ស្ថានភាព​វិស័យ​អប់រំ​ក្នុង​ក្រប​ខណ្ឌ​ ខេត្តបាត់ដំបង​ផ្ទាល់ ។


ក្នុងឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈប្រតិភូ ក៏ដូចជា​ប្រតិភូ​គណៈកម្មការ បាន​កត់សម្គាល់​ ចំពោះ​ការគិតគូរ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​សាលា ក្នុង​ការ​ដាក់​ចេញ​វិធានការ​ជា​ដំណោះស្រាយ​រួមគ្នា ​តាមរយៈ​ការរៀបចំ​ជា​ផែនការ​សកម្មភាព និង​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​ផ្ទាល់ សម្រាប់​ការអនុវត្ត​គោលការណ៍​ណែនាំ​នានា​ ស្របតាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។


ទន្ទឹមនឹងនេះ គណៈកម្មការ សូម​កោត​សរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកគ្រូ អ្នកគ្រូ ​ទាំងអស់ ដែល​បាន​ខិតខំ​ចូលរួម​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​សាលា ក្នុង​ការ​បន្ត​បង្រៀន​ដល់​សិស្សានុសិស្ស បើទោះជា​វិបត្តិ​កូ​វីដ​១៩ ​បាន​និងកំពុង​បង្ក​ការលំបាក ដែរ​ទាមទារ​ឲ្យ​មានការ​ចំណាយ​កម្លាំង ​និង​ពេលវេលា​ច្រើន​ក្នុង​ការកែច្នៃ រិះរក​យុទ្ធសាស្ត្រ​បង្រៀន​ស្របតាម​សភាពការណ៍ ​និង​ការប្រើប្រាស់​អ្វី​ដែល​មាន​ក្នុង​ដៃ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធានា​ការ​ផ្ដល់​ការអប់រំ​ដល់​សិស្សានុសិស្ស​ ជាពិសេស​ក្នុង​ដំណាក់​កាល​ការ​បើក​សាលា​ឡើងវិញ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am