ប្រជាពលរដ្ឋបង្ហាញទឹកមុខសប្បាយរីករាយ ខណៈរដ្ឋាភិបាលបន្តដាក់ឲ្យប្រើប្រាស់រថយន្តក្រុង​ដោយមិនមិនគិតថ្លៃ

2024/10/01 04:31:09 pm        204

គិតមកដល់ថ្ងៃទី១ ខែតុលានេះ ប្រជាពលរដ្ឋទីជិតទីឆ្ងាយ បាននាំគ្នាចាកចេញពីរាជធានីភ្នំពេញ ដោយប្រើមធ្យោបាយផ្សេងៗគ្នា និងមួយចំនួនបានប្រើប្រាស់សេវារថយន្តក្រុង​ដោយឥតគិតថ្លៃ​ដែល​ផ្តល់​ជូនរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទៅជួបជុំគ្រួសារ សាច់ញាតិនៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

លោក វណ្ណ នីដា មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​នៅ​រាជ​ធានី​ភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទី១ ដែលបានប្រើប្រាស់​សេវារ​ថយន្ត​ក្រុង​ដោយ​មិន​គិត​ថ្លៃ និងមានអារម្មណ៍ថា រំភើបសប្បាយរីករាយដែលរដ្ឋាភិបាលផ្តល់​ជូនដោយមិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​អ្វីទាំងអស់ ថែមទាំងមានការផ្តល់ជូនបន្ថែមនូវភេសជ្ជះផងដែរ។ លោកបាន និយាយ​ទៀត​ថា ការជិះរថយន្តក្រុង គឺមានភាពងាយស្រួល ត្រជាក់ និងមានសុវត្ថិភាពថែមទៀត។ ជាពិសេស អាច​កាត់បន្ថយការចំណាយបានច្រើន ខណៈកាលមិនទាន់បានប្រើប្រាស់រថយន្តសាធារណៈនេះ លោកត្រូវចំណាយថវិកាយ៉ាងហោចណាស់ ៩ម៉ឺនរៀល ដើម្បីធ្វើដំណើរ​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​។

ក្រុមប្រជាពលរដ្ឋដទៃផ្សេងទៀត ដែលជិះរថយន្តក្រុងទៅកាន់គោលដៅដូចគ្នានេះ បានលើក​ឡើង​ស្រដៀងគ្នា ពិតជាអរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុករបស់ប្រជាពលរដ្ឋ ដោយ​ផ្តល់ជារថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ដែលអាច​សន្សំ​សំចៃ​ថវិកាបានមួយចំនួនផងដែរ។

លោក កែវ សំអាង ប្រធានក្រុមដឹកជញ្ជូនប្រចាំខណ្ឌមានជ័យ សង្កាត់ចាក់អង្រែលើ បានមាន​ប្រសាសន៍​ឲ្យ​ដឹងថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃក្នុងគោលដៅរបស់លោក រួមមាន ខេត្តកណ្តាល និងខេត្តតាកែវ។ លោកបានបន្តថា គិតចាប់ពីព្រលឹម រហូតមក​ដល់​ពេល​នេះ ឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងទឹកមុខសប្បាយរីករាយ ក្នុងការជិះរថយន្ត​ក្រុង​ដោយ​មិន​អស់ប្រាក់នេះ។

លោកបានបញ្ជាក់ថា រថយន្តក្រុងដឹកអ្នកដំណើរទាំងអស់ ពេលទៅដល់គោលដៅ នឹងនៅរង់​ចាំ​ដល់​ថ្ងៃ​ចេញ​ដំណើរត្រឡប់មករាជធានីភ្នំពេញវិញផងដែរ។ ចំពោះម៉ោង​ចេញ​ដំណើរ​ទាំង​ចេញ​ពី​រាជ​ធានី​ភ្នំពេញទៅខេត្ត និងចេញពីខេត្តមករាជធានីភ្នំពេញ គឺដូចគ្នា ចាប់ពីម៉ោង ចាប់ពីម៉ោង ៦:៣០​ព្រឹក រហូតដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់។

គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​រដ្ឋបាល​រាជ​ធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៦៥៣គ្រឿង ដើម្បីបម្រើ​សេវា​ដឹកជ​ញ្ជូន​សាធារណៈឥតគិតថ្លៃ (មិនអស់ប្រាក់) ទៅតាមបណ្តាខេត្តនានា និងពីបណ្តាខេត្តនានា មក​រា​ជធានភ្នំពេញវិញ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងគោលបំណងដើម្បីសម្រួល និង​សម្រាលបន្ទុករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតនៅទូទាំងប្រទេស។ សូមបញ្ជាក់ទៀតថា ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ក្នុងចំណោម​ពិធី​បុណ្យធំៗ​ដទៃ​ទៀតនៃ​ព្រះពុទ្ធ​សាសនា ដែលប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធ មិនដែលអាក់នោះខានឡើយ។ តាម​ទម្លាប់​ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​រស់​នៅ​ទីជិត ទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសជួបជុំក្រុមគ្រួសារ ឪពុកម្ដាយ ដើម្បីរៀបចំ​ម្ហូប​អាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាមនានា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm