ក្រុម​អាជ្ញាធរ​ថៃ​ប្រញាប់ប្រញាល់​ជួសជុល​ទំនប់ទឹក ខណៈ​ទឹកជំនន់​ជន់​លិច​ធ្ងន់ធ្ងរ​

2021/09/30 11:21:10 am        233

​ថៃ៖ ក្រុម​អាជ្ញាធរ​បាន​ប្រញាប់ប្រញាល់​ជួសជុល​ទំនប់ទឹក និង​ទ្វារ​ទឹក​ដែល​រង​ការខូចខាតដោយសារ​កម្លាំង​ទឹក​ហូរ​បុក​ខ្លាំង​ នៃ​អាង​ស្តុក​ទឹក​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​ថៃដែល​បណ្តាលឱ្យ​ទឹកជំនន់ប៉ះពាល់​ដល់​លំនៅឋាន​ជិត ៤.០០០ខ្នង និង​តំបន់​កសិដ្ឋានជាច្រើន​កន្លែង​ទៀត។​

​អាង​ស្តុក​ទឹក Lam Chiang Krai នៅ​ខេត្តនគររាជ​សី​ម៉ាមាន​កម្រិត​ទឹក ៥០% លើស​សមត្ថភាព​អតិបរមា​នៅពេលដែល​ផ្នែក​តូច​របស់​ទំនប់ទឹក​នេះ ត្រូវបាន​បំផ្លាញ​ដោយ​កំណើន​ទឹកជំនន់ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំងបង្កឡើង​ដោយ​ព្យុះ​ត្រូ​ពិ​ក Diammu ដែល​គេ​ហៅថា Tianmu ដែល​បាន​បោកបក់​កាលពី​ចុង​សប្តាហ៍​។​ ​លោក Kitikul Sepasiraporn ប្រធាន​មន្ទីរ​ធារាសាស្ត្រ​ខេត្ត​នគររាជ​សីមាសង្ឃឹមថា​ ការជួសជុល​អាច​នឹង​បញ្ចប់​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ដែល​អនុញ្ញាតឱ្យ​អាជ្ញាធរ​គ្រប់គ្រង​ការបញ្ចេញ​ទឹកចូលក្នុង​ទំនប់ទឹក​។​ ​ក្រុម​ជួយ​សង្គ្រោះ​បន្តធ្វើ​ការជម្លៀស​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​ ព្រោះ​បារម្ភ​ថា​អាចមាន​ការ​ខូច​ខាត​ប​ន្ថែ​ម​ទៀត​ដល់​ទំនប់​អាង​ស្តុក​ទឹក​។​

​ក្រុមមន្ត្រី​ក៏បាន​ចេញ​ការព្រមាន​ថ្មីៗ ​អំពី​ការកើនឡើង​កម្ពស់​ទឹក​នៅក្នុង​ខេត្ត​ចំនួន ៦បន្ថែមទៀត​រួមទាំង​ទីក្រុង​បាងកក​ផងដែរ បន្ទាប់ពី​មនុស្សយ៉ាងហោចណាស់ ៧នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយ​ព្យុះ​នេះ​។​ ​ក្រសួង​ទប់ស្កាត់ និង​សម្រាល​គ្រោះមហន្តរាយ​បាន​និយាយថា ​មនុស្ស​ម្នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​បាត់​ខ្លួន​ផងដែរ ហើយ​មនុស្ស​សរុប​ចំនួន ១៩៧.៧៩៥គ្រួសារ​នៅក្នុង​ខេត្ត​ចំនួន ៣០ ដែល​ភាគច្រើន​នៅ​ខាង​ភាគ​ឦ​សាន និង​ភាគ​កណ្តាល​បាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm