មេដឹកនាំមកពីអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប បានទៅដល់ប្រទេសម៉ិកស៊ិក ដើម្បីចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោត លោកស្រី ក្លៅឌៀ សេនបូម(Claudia Sheinbaum) ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១ ខែតុលា នេះ។
ការជួបប្រជុំគ្នានៅក្នុងប្រទេសអាមេរិកខាងជើងមួយនេះ មានប្រធានាធិបតីប្រេស៊ីល មេដឹកនាំប្រទេសគុយបា ប្រធានាធិបតីហុងឌូរ៉ាស មេដឹកនាំប្រទេសឈីលី ប្រធានាធិបតីប្រទេសកូឡុំប៊ី និងមេដឹកនាំប្រទេសហ្គាតេម៉ាឡា ។
លោកស្រី Claudia Sheinbaum បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសម៉ិកស៊ិក។
ជ័យជំនះសម្រាប់ លោកស្រី Sheinbaum គឺជាជំហានដ៏សំខាន់មួយសម្រាប់ប្រទេសម៉ិកស៊ិក ជាប្រទេសដែលល្បីល្បាញសម្រាប់វប្បធម៌ macho របស់ខ្លួន និងជាលំនៅឋានសម្រាប់ប្រជាជនរ៉ូម៉ាំងកាតូលិកច្រើនបំផុតទីពីររបស់ពិភពលោក ដែលរយៈពេលជាច្រើនឆ្នាំមកនេះ បានជំរុញផ្តល់តម្លៃ និងតួនាទីកាន់តែច្រើនសម្រាប់ស្ត្រី។

