មានអ្នកស្លាប់យ៉ាងតិច ៣នាក់ និងរបួស ១៥នាក់ ក្នុងហេតុការណ៍ចាក់ដោយកាំបិត នៅទីក្រុងសៀងហៃ

2024/10/01 09:19:33 pm        163

មនុស្សយ៉ាងហោចណាស់ ៣នាក់ បានបាត់បង់ជីវិត ហើយ ១៥នាក់ផ្សេងទៀត បានរងរបួស នៅ​ក្នុង​ការ​វាយប្រហារ ដោយចាក់នឹងកាំបិត នៅផ្សារទំនើបមួយ ក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) ដោយហេតុការណ៍នេះ កើតមានឡើងនៅមុនថ្ងៃបុណ្យជាតិរយៈពេល ១​សប្តាហ៍​របស់​ប្រទេសចិន និងជាឧបទ្ទវហេតុចុងក្រោយនៃការចាក់ប្រហារជាបន្តបន្ទាប់ នៅ​ទីក្រុង​ធំៗ​របស់ចិន ក្នុងឆ្នាំ២០២៤។

ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីព្យាបាលរបួស ប៉ុន្តែជាអកុសល មនុស្ស ៣នាក់ មិនអាចសង្គ្រោះជីវិត។ ចំណែក ១៥នាក់ទៀត មិនមានរបួសដល់អាយុជីវិតនោះឡើយ ។

ជនដៃ​ដល់មាននាមត្រកូល Lin វ័យ ៣៧ឆ្នាំ ត្រូវបាននគរបាលចាប់ខ្លួន បន្ទាប់ពីទទួល​បាន​សេចក្ដី​រាយ​ការណ៍ពីហេតុការណ៍នេះ នៅវេលាម៉ោង ៩ និង៤៧នាទីយប់ថ្ងៃទី៣០ ខែកញ្ញា។ នគរបាល​បាននិយាយថា បុរសរូបនេះ បានបង្កអំពើហិង្សា ដោយសារផ្ទុះកំហឹង ពាក់ព័ន្ធនឹង «ជម្លោះ​ហិរញ្ញវត្ថុផ្ទាល់ខ្លួន»។

ការវាយប្រហារដោយកាំបិតនេះ បានកើតឡើង ១ថ្ងៃមុនការចាប់ផ្ដើមនៃថ្ងៃបុណ្យជាតិ «Golden Week» របស់ប្រទេសចិន នៅពេលដែលការធ្វើដំណើរវិស្សមកាល ត្រូវបានគេរំពឹងថា នឹងមាន​កម្រិត​ខ្ពស់។ តែអ្វីដែលសំខាន់នោះ គឺថា ហេតុការណ៍ចាក់សម្លាប់ជាសាធារណៈ បានកើនឡើង ក្នុង​រយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងប្រទេសចិន ដោយអាជ្ញាធរតែងលើកឡើងថា ដោយ​សារ​ជំងឺ​ផ្លូវ​ចិត្ត​។ ហើយកុមារៗ នៅសាលារៀន គឺជាគោលដៅទូទៅ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm