ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពរយៈពេលយូរធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅ

2024/10/01 03:10:06 pm        766

បច្ចុប្បន្នឱ្យតែមានពិធីបុណ្យ ឬសូម្បីតែពេលសម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋ​ខ្មែរ​តែង​សួរ​គ្នា​ថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះ​បានផុស​ចេញ​ពី​បបូរមាត់​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​នៅ​ពេល​បាន​ជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការជជែកផ្លាស់​ប្តូរ​យោបល់អំពី​ទីកន្លែង​ដើរ​កម្សា​ន្ត​កើត​ឡើង​តែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុង​ចិត្តហើយ​ទទួល​បាន​សេចក្តី​សុខ​កាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។

ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូ​ន​ដើម្បី​ទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វី​ដែល​គួរ​ឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បា​យ​រីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។

ទិដ្ឋភាពបែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុង​ប្រទេស​ដែល​មានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ល្អ​ស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប មានការអភិវឌ្ឍន៍មិនធ្លាប់មានពីមុន ដែល​ធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពកក់ក្តៅនិងមានក្តីសង្ឃឹមក្នុងជីវិតកាន់តែខ្លាំងឡើង។ មិនថា​ក្នុង​ឬ​ក្រៅ​ប្រទេស ពលរដ្ឋខ្មែរនាំគ្នាដើរកម្សាន្តគ្រប់ទិសទី។

សរុបមកវិញ សុខសន្តិភាពរយៈពេលយូរដែលជាស្នាដៃសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី និងការធានា​ការពារ​សន្តិភាព​មិន​ឱ្យ​បាត់​បង់​ពីសំណា​ក់រាជ​រដ្ឋាភិបាល​ដឹកនាំ​​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាននិង​កំពុង​ធ្វើ​ឱ្យប្រជាពលរដ្ឋ​ខ្មែរ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ខុស​ពី​មុន​ស្រឡះ​ពោល​គឺ​ផ្លាស់ប្តូរពីការរស់នៅដោយការភ័យខ្លាចកាលពីសម័យសង្គ្រាម មកជាការរស់​នៅ​ក្នុង​ក្តី​សប្បាយរីករាយតាមបែបមនុស្សក្នុងសង្គមស៊ីវិល័យ។ នេះគឺជា​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ដ៏​ស៊ី​ជម្រៅបំ​ផុត​មួយរបស់ប្រជាពលរដ្ឋខ្មែរ៕

អត្ថបទដែលទាក់ទង

កម្ពុជាកំពុងជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈានទៅឧស្សាហកម្មបៃតង
2026/05/18 08:40:02 pm        1
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះនៃការរីកចម្រើនវិស័យឧស្សាហកម្ម
2026/05/18 07:57:44 pm        1
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប
2026/05/18 07:39:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យានដ្រូនរុស្ស៊ីវាយប្រហារនាវាចិននៅជិតតំបន់ឆ្នេរអ៊ុយក្រែន មុនដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់ទីក្រុងប៉េកាំង

2026/05/18 09:21:03 pm
​កម្ពុជាកំពុងជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈានទៅឧស្សាហកម្មបៃតង
2026/05/18 08:40:02 pm
​អ៊ូហ្គង់ដាបង្កើនការត្រួតពិនិត្យតាមព្រំដែន ស្របពេលការរីករាលដាលឆ្លងជំងឺអេបូឡាបង្ខំឲ្យផ្អាកពិធីបុណ្យ​
2026/05/18 08:37:03 pm
​ឥណ្ឌាទិញប្រេងរុស្ស៊ី ដោយពុំគិតដល់ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ
2026/05/18 08:36:22 pm
​ប្រធានាធិបតីលីបង់បញ្ជាក់​ថា លោកនឹងធ្វើអ្វី «​មិនអាចទៅរួច» ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល
2026/05/18 08:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/18 01:12:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/16 03:09:23 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/16 09:54:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am