មនុស្សរហូតដល់ទៅ ២៥នាក់ ត្រូវបានគេបារម្ភថា ស្លាប់ បន្ទាប់ពីអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ បានឆាបឆេះរថយន្តដឹកសិស្ស និងគ្រូចំនួន ៤៤នាក់ នៅប្រទេសថៃ នាថ្ងៃអង្គារ (ទី១ ខែតុលា)។
សារព័ត៌មាន The Nation បានដកស្រង់សម្តីក្រុមអ្នកជួយសង្គ្រោះដែលនិយាយថា ពួកគេបានទាញយកសពឆេះខ្លោចយ៉ាងតិច ១០នាក់ ពីរថយន្តក្រុងនោះ៕