កូរ៉េខាងត្បូង ប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ ដោយមានមីស៊ីលបាលីស្ទីកថ្មី និងយន្តហោះ​ទម្លាក់​គ្រាប់បែករបស់អាមេរិក

2024/10/01 11:33:41 pm        729

ប្រទេសកូរ៉េខាងត្បូង បានប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៦របស់ខ្លួននៅថ្ងៃអង្គារ ទី១ ខែតុលានេះ ដែលពិធីនេះរួមមានទាំងការបង្ហាញយន្តហោះទម្លាក់គ្រាប់​បែកល្បឿនលឿនជាង​សំឡេង B-1B របស់សហរដ្ឋអាមេរិក និងការបង្ហាញមីស៊ីលបាលីស្ទីក Hyunmoo-5 ថ្មី របស់ខ្លួន។

នៅក្នុងសុន្ទរកថា នៅឯពិធីមុនការដង្ហែក្បួន ប្រធានាធិបតី លោក Yoon Suk Yeol បានព្រមានទីក្រុងព្យុងយ៉ាងប្រឆាំងការព្យាយាមប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ និងបាននិយាយចំអកនូវអ្វីដែលលោកហៅថាជាកិច្ចសហប្រតិបត្តិការយោធាខុសច្បាប់របស់ខ្លួនជាមួយរុស្ស៊ី ដោយប្តេជ្ញាឆ្លើយតបយ៉ាងដាច់ខាតចំពោះការបង្កហេតុរបស់ខ្លួន។

បន្ទាប់ពីសុន្ទរកថា លោក Yoon បានពិនិត្យមីស៊ីលបាលីស្ទិក Hyunmoo-5 ដែលបានបង្ហាញជាលើកដំបូងបន្ទាប់ពីការសាកល្បងដោយជោគជ័យកាលពីឆ្នាំមុន។

មន្ត្រីក្រុងសេអ៊ូល បាននិយាយថា ដោយបំពាក់ក្បាលគ្រាប់ទម្ងន់ ៨ តោន មីស៊ីល Hyunmoo-5 ត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីទម្លុះចូលលេណដ្ឋានក្រោមដី។

ប្រទេសកូរ៉េខាងត្បូង មានផែនការរៀបចំព្យុហយាត្រាយោធាឆ្លងកាត់រដ្ឋធានីសេអ៊ូល ដែលរួមមានទាំងការបង្ហាញមីស៊ីល រថក្រោះ និងយន្តហោះ ហោះឆ្លងកាត់ នៅល្ងាចថ្ងៃអង្គារនេះ។

អត្ថបទដែលទាក់ទង

សារព័ត៌មានអ៊ីស្រាអែលរិះគន់នាយករដ្ឋមន្ត្រី Netanyahu ជុំវិញការពង្រីកភាពតានតឹងជាមួយទួរគី
2026/08/25 01:03:40 pm        64
ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើយន្តការដឹកជញ្ជូនតាមសមុទ្រ
2026/08/25 12:31:09 pm        96
ប្រធានាធិបតីម៉ិកស៊ិក ស្វះស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន ដំឡើងពន្ធលើកាណាដា
2026/08/25 12:24:16 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី អំពាវនាវពលរដ្ឋបន្តគាំទ្របក្សប្រជាជនកម្ពុជា ដើម្បីរក្សាតុល្យភាពគោលនយបាយអភិវឌ្ឍជាតិ

2026/08/25 01:44:27 pm
​សម្ដេច​ធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មសំខាន់ណាស់​ជួយបង្កើន​តម្លៃបន្ថែម​ និងទាក់ទាញវិនិយោគ
2026/08/25 01:38:15 pm
​សារព័ត៌មានអ៊ីស្រាអែលរិះគន់នាយករដ្ឋមន្ត្រី Netanyahu ជុំវិញការពង្រីកភាពតានតឹងជាមួយទួរគី
2026/08/25 01:03:40 pm
​ឃាត់ខ្លួនជនបរទេសចំនួន ៣៥នាក់ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/08/25 12:48:43 pm
​កម្ពុជា-រុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត លើវិស័យអាទិភាព
2026/08/25 12:38:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 10:58:12 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm