កម្មករនាវា នៅឆ្នេរសមុទ្រខាងកើតរបស់អាមេរិក ធ្វើកូដកម្ម ក្រោយថ្ងៃកំណត់កិច្ចព្រមព្រៀង កន្លងផុតទៅ

2024/10/01 11:46:35 pm        778

កម្មករនាវា នៅឆ្នេរខាងកើត និងឈូងសមុទ្ររបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងធ្វើកូដកម្មនៅថ្ងៃអង្គារ (ទី១ ខែតុលា) នេះ បន្ទាប់ពីថ្ងៃកំណត់ពាក់កណ្តាលអធ្រាត្រ បានកន្លងផុតទៅដោយគ្មានសញ្ញាពីការមានកិច្ចព្រមព្រៀងកិច្ចសន្យាថ្មីជាមួយម្ចាស់កំពង់ផែ។ កូដកម្មត្រូវបានគេព្យាករថា នឹងបញ្ឈប់ការដឹកជញ្ជូនតាមសមុទ្រប្រហែលពាក់កណ្តាលប្រទេស។

កូដកម្មនេះនឹងរារាំងអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីអាហារ រហូតដល់ការដឹកជញ្ជូនរថយន្តឆ្លងកាត់កំពង់ផែរាប់សិប ពីរដ្ឋ Maine ទៅរដ្ឋតិចសាស់ ជាការរំខានដែលអ្នកវិភាគ បានព្រមានថា នឹងធ្វើឲ្យសេដ្ឋកិច្ចខាតបង់រាប់ពាន់លានដុល្លារ ក្នុងមួយថ្ងៃ គំរាមកំហែងការងារ និងបង្កអតិផរណា។

សហជីព International Longshoremen's Association (ILA) ដែលតំណាងឲ្យកម្មករកំពង់ផែចំនួន ៤៥.០០០នាក់ បាន និងកំពុងចរចាជាមួយក្រុមនិយោជកនៃសម្ព័ន្ធដែនសមុទ្រសហរដ្ឋអាមេរិក (USMX) ដើម្បីឲ្យមាននូវកិច្ចសន្យាថ្មីរយៈពេល ៦ឆ្នាំ នៅមុនការផុតកំណត់ នាពាក់កណ្តាលអធ្រាត្រថ្ងៃទី៣០ ខែកញ្ញា។

ប៉ុន្តែប្រធានសហជីព ILA លោក Harold Daggett បាននិយាយថា និយោជក ដូចជាប្រតិបត្តិករនាវាកុងតឺន័រ Maersk និងក្រុមហ៊ុន APM Terminals North America មិនបានផ្តល់ការដំឡើងប្រាក់ឈ្នួលសមរម្យ ឬយល់ព្រមតាមការទាមទារឲ្យបញ្ឈប់គម្រោងស្វ័យប្រវត្តិកម្មកំពង់ផែនោះទេ។ តែសម្ព័ន្ធ USMX បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) ថា ខ្លួនបានផ្តល់ការដំឡើងប្រាក់ឈ្នួលជិត ៥០ភាគរយ។

នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ (ទី២៩ ខែកញ្ញា) និងថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) សហជីព ILA បានឲ្យដឹងថា ការធ្វើកូដកម្មកំពង់ផែ នឹងប្រព្រឹត្តទៅដោយចាប់ផ្តើម នៅថ្ងៃអង្គារនេះ វេលាម៉ោង ១២:០១នាទីព្រឹក (ម៉ោងក្នុងស្រុក)៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        1
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm