ចិន និងសហរដ្ឋអាមេរិក នឹងជួបពិភាក្សាគ្នា ជុំវិញបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម

2024/10/02 12:01:08 am        744

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua នៅថ្ងៃអង្គារ (ទី១ ខែតុលា) នេះ បានរាយការណ៍ដោយដកស្រង់សម្តីពីបុគ្គលដែលដឹងអំពីបញ្ហានេះថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao និងសមភាគីអាមេរិក នឹងពិភាក្សាគ្នាតាមទូរសព្ទ នាពេលខាងមុខ ជុំវិញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

សារព័ត៌មាន Xinhua បានឲ្យដឹងថា ឥស្សរជនជាន់ខ្ពស់ទាំង២ នឹងផ្លាស់ប្តូរទស្សនៈ ជុំវិញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ហើយនិងបញ្ហាសំខាន់ៗនៃកង្វល់រួមគ្នា ក្នុងរួមទាំងការរឹតបន្តឹងលើយានយន្តអគ្គិសនី (EV) ផងដែរ។

គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំក្រុមការងាររយៈពេល ២ថ្ងៃ នៅទីក្រុងប៉េកាំងកាលពីខែមុន ជាមួយគណៈប្រតិភូអាមេរិក មន្ត្រីចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការដំឡើងពន្ធបន្ថែមរបស់សហរដ្ឋអាមេរិក ការរឹតបន្តឹងការវិនិយោគ និងការដាក់ទណ្ឌកម្ម ទាក់ទងនឹងរុស្ស៊ី។

ការដំឡើងពន្ធជុំថ្មីរបស់សហរដ្ឋអាមេរិក លើទំនិញរបស់ចិនតម្លៃ ១៨ពាន់លានដុល្លារ ក្នុងនោះរួមទាំងរថយន្ត EV អាគុយ EV និងបន្ទះសូឡាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ បានចូលជាធរមាន នៅចុងខែកញ្ញា ដោយអាគុយលីចូម-អ៊ីយ៉ុង រងផលប៉ះពាល់ខ្លាំងជាងគេ។ សហរដ្ឋអាមេរិកស្ទើរតែមិនមាននាំចូលរថយន្ត EV ពីចិននោះឡើយ។

រដ្ឋបាលរបស់លោក Joe Biden បាននិយាយថា ដំឡើងពន្ធគយមានគោលបំណងពង្រឹងការការពារឧស្សាហកម្មក្នុងស្រុកជាយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងការផលិតលើសចំណុះដែលជំរុញដោយរដ្ឋរបស់ចិន។ ទីក្រុងប៉េកាំង បានប្តេជ្ញាសងសឹក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm