ភ្ញៀវទេសចរទៅលេងកម្សាន្តច្រើននៅខេត្តកោះកុងនាអំឡុងឱកាសពិធីដាក់បិណ្ឌ និងភ្ជុំបិណ្ឌ

2024/10/02 04:41:58 pm        200

មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកោះកុងបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវ​ទេសចរ​ច្រើនបានចេញទៅលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ខណៈ​ភាគ​ច្រើន​នៅ​តំបន់​ឆ្នេរនេសាទ ស្រុកស្រែអំបិល។

លោក សាគុណ ភក្តី ប្រធានការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទេសចរណ៍ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បានឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះថា កាលពីថ្ងៃបិណ្ឌទី១៤ មានភ្ញៀវ​ទេសចរ​មក​លេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ប្រមាណជាង៣ពាន់នាក់ ក្នុង​នោះ​ជន​ជាតិ​បរទេស ៤៨នាក់។

លោកបានឱ្យដឹងថា តំបន់ទេសចរណ៍ដែលជា​គោលដៅ​លេង​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គឺតំបន់ទេសចរណ៍ឆ្នេរនេសាទ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ បន្ទាប់​ពីទៀត គឺកោះស្តេច ស្ថិតនៅស្រុកគិរីសាគរ។ ចំពោះតម្លៃសេវាស្នាក់នៅ និងហូបចុកវិញ អាជីវករ និងប្រតិបត្តិករទេសចរ រក្សាតម្លៃបានសមរម្យដោយអាចទទួលយកបាន។

ដោយ​ឡែកតំណាងអ្នកគ្រប់គ្រងភោជនីយដ្ឋានឆ្មាបាត់ និងរមណីយដ្ឋានឆ្នេរសុភមង្គល លើក​ឡើង​ស្រដៀង​គ្នាថា ពួកគាត់មិនតម្លើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ ដោយរក្សាតម្លៃដដែល ព្រម​ទាំង​មាន​ការ​បញ្ចុះតម្លៃទៀតដល់អ្នកទេសចរដែលបានមកលេងកម្សាន្តនៅរមណីយដ្ឋាន។

សូមជម្រាបថា ៨ខែ ឆ្នាំ២០២៤ ខេត្តកោះកុង បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ៤៧​ម៉ឺននាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង១៦ម៉ឺននាក់។ ខេត្ត​កោះកុង​មាន​តំបន់ទេសចរធម្មជាតិ និងកែច្នៃជាច្រើនដែលកំពុងមានសក្តានុពលដ៏ទាក់ទាញ ខណៈ​ផ្លូវជាតិលេខ៤៨ស្ថាបនារួចរាល់ហើយ គេរំពឹងថា កំណើនអ្នកទេសចរ​នឹង​កើន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm