ប្រជាបលរដ្ឋអ៊ីរ៉ង់ បានជួបជុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងតេអេរ៉ង់ ដើម្បីអបអរសាទរ ក្រោយអ៊ីរ៉ង់ បាញ់មីស៊ីលបាលីស្ទិកលើអ៊ីស្រាអែល ជាការសងសឹកយុទ្ធនាការយោធាអ៊ីស្រាអែលលើក្រុមហេសបូឡាដែលជាសម្ព័ន្ធរបស់ទីក្រុងតេអេរ៉ង់ នៅក្នុងប្រទេសលីបង់ ។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការវាយប្រហារនេះ គឺជាការសងសឹកការសម្លាប់មេដឹកនាំក្រុមហេសបូឡាពីសំណាក់អ៊ីស្រាអែល និងការឈ្លានពានរបស់ពួកគេនៅលីបង់ និងតំបន់ហ្កាហ្សា ។

ពួកគេនិយាយថា កងកម្លាំងអ៊ីរ៉ង់ បានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Fattah ហើយមីស៊ីល ៩០ភាគរយ វាយប្រហារចំគោលដៅរបស់ពួកគេនៅក្នុងប្រទេសអ៊ីស្រាអែល ។

សំឡេងប្រកាសអាសន្ន បានបន្លឺឡើងនៅទូទាំងប្រទេសអ៊ីស្រាអែល ហើយការផ្ទុះ អាចឮនៅក្នុងទីក្រុងហ្សេរុយសាឡឹម និងតំបន់ជ្រលងភ្នំ Jordan River ។ ប្រជពលរដ្ឋអ៊ីស្រាអែល បានរត់រកទីជម្រកគ្រាប់បែក ហើយអ្នកធ្វើសេចក្តីរាយការណ៍ព័ត៌មាន រត់ចុះដី អំឡុងពេលផ្សាយផ្ទាល់ ។
អ៊ីស្រាអែល និយាយថា មីស៊ីលជាង ១៨០គ្រាប់ ត្រូវបានបាញ់ចូលអ៊ីស្រាអែល ចេញពីអ៊ីរ៉ង់ ហើយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល បានបាញ់ស្កាត់មីស៊ីលទាំងនេះ ។
ដោយឡែក មន្ទីបច្ចកោណ និយាយថា នាវាចម្បាំងកងទ័ពជើងទឹកអ៊ីស្រាអែល បានបាញ់ស្កាត់មីស៊ីលរាប់សិបគ្រាប់របស់អ៊ីស្រាអែល ដែលហោះឆ្ពោះទៅកាន់អ៊ីស្រាអែល ៕