នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer និយាយថា ប្រទេសរបស់លោកឈរខាងអ៊ីស្រាអែល ក្រោយអ៊ីរ៉ង់ វាយប្រហារដោយមីស៊ីល ជាការសងសឹកការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ។

ការិយាល័យរបស់លោក Starmer និយាយថា លោកនាយករដ្ឋមន្រ្តី បាននិយាយជាមួយសមភាគីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីរសៀលថ្ងៃអង្គារ ហើយមេដឹកនាំទាំង ២ បានពិភាក្សាលើស្ថានភាពតានតឹងកើនឡើងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ។

លោក Starmer បាននិយាយផងដែរជាមួយព្រះមហាក្សត្រហ្សកដានីព្រះអង្គម្ចាស់ Abdullah ហើយនិងបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់បទឈប់បាញ់ទាំងនៅប្រទេសលីបង់ និងតំបន់ហ្កាហ្សា ។
លោក Starmer និយាយថា ពួកយើងឈរខាងអ៊ីស្រាអែល ហើយពួកយើងទទួលស្គាល់សិទ្ធរបស់ពួកគេ ក្នុងការការពារខ្លួន ជាការប្រឈមនឹងការឈ្លានពានមួយនេះ ។

លោកបន្តថា អ៊ីរ៉ង់ត្រូវតែបញ្ឈប់ការវាយប្រហារទាំងនេះ រួមទាំងក្រុមហេសបូឡា ។ អ៊ីរ៉ង់បានគំរាមកំហែងតំបន់មជ្ឈិមបូព៌ាជាយូរមកហើយ ។ ភាពវឹកវរ និងការបំផ្លិចបំផ្លាញ មិនត្រឹមតែកើតឡើងនៅអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែពលរដ្ឋដែលរស់នៅក្នុងប្រទេសលីបង់ និងតំបន់ជុំវិញផងដែរ ។
លោកបញ្ជាក់ថា មិនត្រូវបង្កើតកំហុសនោះទេ អង់គ្លេសសូមប្រឆាំងនឹងអំពើហិង្សាបែបនេះ ពួកយើងគាំទ្រតម្រូវការមានហេតុផលរបស់អ៊ីស្រាអែល សម្រាប់សន្តិសុខប្រជាជនរបស់ពួកគេ ៕