អាជីវករលក់ដូរម្ហូបអាហារ បន្លែ ផ្លែឈើ នៅភ្នំពេញកាក់កបនារដូវបុណ្យភ្ជុំបិណ្ឌនេះ

2024/10/02 05:16:54 pm        295

អាជីវករលក់ដូរ ម្ហូបអាហារ បន្លែ ផ្លែឈើ នៅក្នុងរាជធានីភ្នំពេញ នាឱកាសរដូវបុណ្យភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ បានលក់ដូរកាក់កបខុសថ្ងៃ ធម្មតា និងទទួលបានចំណូលសមរម្យ សម្រាប់ដោះ​ស្រាយ​ជីវភាព​រស់នៅរបស់ពួកគាត់។

អាជីវករលក់ដូរក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នៅរាជធានីភ្នំពេញ ជាពិសេសនៅថ្ងៃទី ១៥ រោជ ត្រូវថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៤ នេះ បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ទោះប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួនបានចាកចេញពីទីក្រុងភ្នំពេញ ទៅធ្វើបុណ្យទាននៅ តាមស្រុកកំណើត ឬប្រជា​ពលរដ្ឋ​មួយ​ចំនួន​ផ្សេងទៀត បានចាកចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក៏ដោយ តែនៅ​មានប្រជាពលរដ្ឋមួយចំនួន ដែលមិនបានចាកចេញ ពួកគាត់គឺត្រូវ​ការ​នូវ​របស់​របរ​សម្រាប់​ផ្គត់ផ្គង់​ការ​ហូប​ចុកប្រចាំថ្ងៃ ជពិសេសការធ្វើម្ហូប អាហារ នំចំណី យកទៅប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​នានាផងដែរ។

អាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ទាក់ទិននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ជារៀង​រាល់​ឆ្នាំ​ទោះបីក្រុមអាជីវករ លក់របស់របរផ្សេងៗ បានឈប់សម្រាក់ក្នុងការលក់ដូរក៏ដោយ ក៏ពួក​គាត់​នៅ​បន្តការលក់ដូរ ព្រោះថា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ នេះ ប្រជាពលរដ្ឋ​ដែល​មិន​បាន​ចាក​ចេញ​ពីទីក្រុងភ្នំពេញ ច្បាស់ណាស់ពួកគាត់និងត្រូវការម្ហូបអាហារ បន្លែ ផ្លែឈើ សម្រាប់​ផ្គត់​ផ្គង់ ដល់ការហូបចុក ជាក់ស្តែងនៅក្នុងរយៈពេលនេះ បានធ្វើឱ្យការលក់ដូររបស់ពួកគាត់ លក់​ដាច់​យ៉ាង​ខ្លាំងខុសពីថ្ងៃធម្មតា ដោយរកប្រាក់ ចំណូលបានសមរម្យ សម្រាប់ដោះ​ស្រាយ​ជីវភាព​រស់​នៅ​របស់ពួកគាត់។

សូមបញ្ជាក់ថា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌម្តងៗ ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ គឺ​មិន​សូវ​ចាកចេញដើរកម្សាន្តនោះឡើយ ព្រោះនៅក្នុងរដូវនេះ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និង​ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជារាស្ដ្រ ទូទាំងកម្ពុជា តែង​តែ​ប្រារព្ធ​មិន​ដែលអាក់ខាន ចាប់ពីថ្ងៃ ១ រោច រហូតដល់ថ្ងៃ ១៥ រោច ខែ ភទ្របទ ដោយមាន​រយៈពេ​ល ១៥ ថ្ងៃ ព្រោះនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋបានធ្វើបុណ្យដាក់បិណ្ឌ ដើម្បី​ឧទ្ទិសកុសល់ដល់ញាតិការទាំង៧សន្តាន ដែលចែកឋាន ទៅកាន់វារៈលោកខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        54
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        40
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm