ភ្ញៀវទេសចរបង្ហាញអារម្មណ៍រីករាយទៅទស្សនាប្រាសាទអង្គរនាថ្ងៃភ្ជុំបិណ្ឌ

2024/10/02 05:34:45 pm        190

ភ្ញៀវទេសចរ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមក​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២ខែតុលាឆ្នាំ២០២៤នេះ ដោយ​ពួក​គាត់​សម្ដែង​មោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅតែពេញនិយម​អ្នក​ទេសចរ​គ្រប់​ជាតិសាសន៍ក្នុងពិធីបុណ្យជាតិធំៗ។

អ្នកទេសចរណ៍​មកពីខេត្ដកំពង់ឆ្នាំង ខេត្ដកណ្ដាល ក៍ដូចជារាជធានីភ្នំពេញ បានលើកឡើងថា នៅ​ថ្ងៃ​បុណ្យភ្ជុំនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាន​ចូល​ទស្សនា​ប្រាសាទ​អង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់បាន​សម្ដែង​ទឹក​មុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម អមដោយទេសភាព​ស្រស់​បំព្រង​នារដូវភ្លៀងផងដែរ។

ពួកគាត់បន្តថាទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេល​បាន​​ចូល​មកទស្សនាឃើញភាពស្រស់ស្អាតនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជាពិសេស​បាន​ឃើញ​​កំពូល​ប្រាសាទអង្គរ អមជាមួយស្រះទឹក ខណៈដែលការអភិរក្ស និងអភិវឌ្ឍន៍​នៃ​ប្រាសាទ​បុរាណ​កាន់​តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់ លើកឡើងថា ពិតជាមិនខក​បំណង​ឡើយដែលខ្លួនចំណាយពេលដើម្បីទស្សនាប្រាសាទអង្គរវត្ត នាពេលបុណ្យភ្ជុំ ក៏​ដូច​ជា​នៅ​តាម​រមណីយដ្ឋានផ្សេងៗទៀត។

បើតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ របស់អាជ្ញាធរជាតិអប្សរា បាន​បង្ហាញថា កាលពីថ្ងៃទី០១ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃបិណ្ឌទី១៤នៃពិធីបុណ្យភ្ជុំ មាន​អ្នក​ទេស​ជាតិ និងអន្ដរជាតិ ទៅទស្សនារមណីរដ្ឋានអង្គរមានចំនួនជាង៣ម៉ឺន៧ពាន់នាក់ ក្នុងនោះ​មាន​អ្នក​ទេសចរអន្ដរជាតិជាងមួយម៉ឺននាក់។

ស្របពេលនោះដែរ តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយ​ថ្ងៃ​ទី​១​ខែ​តុលា​ឆ្នាំ​២០២៤​នេះ បានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ មានអ្នក​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ មានចំនួន ៦៩៩៨៥០នាក់ បើធៀបឆ្នាំ២០២៣ កើនឡើង ជិត៣០​ភាគរយ និងរកចំណូលពីការលក់សំបុត្រនេះ បានចំនួន ៣២លាន ៥២២៧៣០ដុល្លារ កើន​ឡើង​ជាង​៣០​ភាគរយបើធៀបដូចគ្នាឆ្នាំ២០២៣កន្លងមក។ដោយឡែកសម្រាប់ មួយខែកញ្ញា​ឆ្នាំ​២០២៤​នេះ មានអ្នកទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន៤៧ ៩៩៣ នាក់ កើនឡើងជាង១៦ភាគរយ និងទទួលប្រាក់ចំណូល ២លាន ១៨៨៨៥០១​ដុល្លារ​ផង​ដែរ កើនឡើងជាង១៧ភាគរយ បើគិតដូចគ្នានៅឆ្នាំ២០២៣កន្លងមក៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm