ប្រតិបត្តិការជួយសង្រ្គោះ បានបន្តនៅក្នុងភូមិ Roshi Bazar ប្រទេសនេប៉ាល់ ស្ថិតនៅចម្ងាយប្រហែល ៣៩គ.មពីរដ្ឋធានីកដ្ឋម៉ាន់ឌូ ជាទីដែលផ្ទះសម្បែងពលរដ្ឋត្រូវបានកប់ ឬហូរនាំយកទៅដោយទឹកជំនន់ និងបំណាក់ដីកាលពីរយៈពេល ២ថ្ងៃមុន ។

មនុស្សយ៉ាងហោច ១៩២នាក់ បានស្លាប់ និងមនុស្ស ៣២នាក់ផ្សេងទៀត នៅបាត់ខ្លួន ដោយសារភ្លៀងធ្លាក់ឥតឈប់ឈររយៈពេល ២ថ្ងៃ បណ្តាលមកពីប្រព័ន្ធសំពាធទាបនៅតំបន់ឆកសមុទ្របឹងហ្គាល់ និងតំបន់ជាច្រើនទៀតនៅប្រទេសឥណ្ឌា ជាប់ព្រំដែននេប៉ាល់ ។

តំបន់ជ្រលងភ្នំកដ្ឋម៉ាន់ឌូ ជាទឹកដីរស់នៅរបស់ពលរដ្ឋ ៤លាននាក់ និងនៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ មានមនុស្សស្លាប់ ៥៦នាក់ និងស្ថិតក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុតដោយសារគ្រោះមហន្តរាយធម្មជាតិមួយនេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ និងជាកន្លែងដែលទឹកទន្លេប្រៀបច្រាំង ជន់លិចផ្ទះសម្បែងពលរដ្ឋ មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន និងផ្សារ ។
ក្រុមមន្រ្តីនិយាយថា ស្ថានីយ៍ឧតុនិយមមួយចំនួននៅក្នុងទីក្រុងកដ្ឋម៉ាន់ឌូ រកឃើញភ្លៀងធ្លាក់ខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
អ្នកស្រី Bhawani គឺជាអ្នកស្រុករស់នៅក្នុងភូមិ Roshi Bazar និយាយថា វាគឺជាគ្រាអាសន្ន ប៉ុន្តែគ្មាននរណាម្នាក់មកជួយពួកយើងនោះឡើយ ៕