អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) កាលពីថ្ងៃអង្គារបានថ្កោលទោសការរីករាលដាលនៃជម្លោះមជ្ឈិមបូព៌ា។

ប្រធានអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំថ្កោលទោសការរីករាលដាលនៃជម្លោះមជ្ឈិមបូព៌ា ជាមួយនឹងការកើនឡើងភាពតានតឹងជាបន្តបន្ទាប់»។
លោក ហ្គុយតឺរេស បាននិយាយថា៖«ត្រូវតែបញ្ឈប់ជម្លោះនេះ» ដោយបន្ថែមថា «យើងពិតជាត្រូវការបទឈប់បាញ់»។
យោធាអ៊ីស្រាអែល បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា ខ្លួនបានចាប់ផ្តើមយុទ្ធនាការថ្មើរជើង«ផ្តោតនិងមានកម្រិត»ប្រឆាំងនឹងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីយប់ថ្ងៃចន្ទថា មនុស្ស ៩៥ នាក់ បានស្លាប់ និង ១៧២ នាក់ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ផ្សេងៗគ្នា ក្នុងប្រទេសលីបង់។
នៅក្នុងរដ្ឋធានីដាម៉ាស ( Damascus) របស់ប្រទេសស៊ីរី ការផ្ទុះត្រូវបានគេឮពាសពេញទីក្រុង ខណៈដែលព័ត៌មាន កំពុងលេចចេញអំពីកងកម្លាំងអ៊ីស្រាអែល ដែលកំពុងចាប់ផ្តើមការលុកលុយថ្មើរជើង ចូលទៅក្នុងភាគខាងត្បូងប្រទេសលីបង់។