នគរបាលអ៊ីស្រាអែល ប្រកាសថា មនុស្ស ៧នាក់ ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារ និងចាក់ដោយកាំបិទក្នុងទីក្រុងតែលអាវីវ ។
ពួកគេនិយាយថា មនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ក្នុងនោះមនុស្សមួយចំនួនរងរបួសធ្ងន់ ពេលដែលខ្មាន់កាំភ្លើងម្នាក់ បើកការបាញ់ប្រហារលើពលរដ្ឋសាមញ្ញនៅតំបន់ Jaffa ។

នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារសម្លាប់មនុស្សនេះ បានចាប់ផ្តើមនៅទូរថភ្លើង និងបន្តដល់ក្នុងទូរថភ្លើង ។
រូបភាពវីដេអូឃ្លីប ដែលបានបង្ហោះលើព័ត៌មានសង្គម ឃើញសាកសពមនុស្សគ្មានកំហុសពាសពេញផ្លូវ ។
នគរបាលនិយាយថា ខ្មាន់កាំភ្លើង និងជនវាយប្រហារម្នាក់ទៀតដែលប្រដាប់ដោយកាំបិត ត្រូវបានសម្លាប់ដោយពលរដ្ឋ ហើយពួកគេរៀបរាប់ថា មូលហេតុគឺផ្តើមឡើងពីអំពើភេរវកម្ម ។
ដោយឡែក អត្តសញ្ញាណរបស់ជនល្មើស ពុំត្រូវបានបញ្ចេញនោះទេ ។ សារព័ត៌មានអ៊ីស្រាអែល មួយចំនួន បានរាយការណ៍ពីដំបូងថា មនុស្សស្លាប់មានចំនួន ៨នាក់ បើទោះបីជាគេពុំដឹងច្បាស់ថាតើ ចំនួនមនុស្សស្លាប់នេះ រួមទាំងជនវាយប្រហារឬយ៉ាងណានោះទេ ៕