ពុទ្ធបរិស័ទច្រើនកុះករ អញ្ជើញទៅធ្វើបុណ្យភ្ជុំធំនៅវត្តសន្សំកុសល​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ

2024/10/02 07:45:28 pm        1.3 K

សម្រាប់វត្តសន្សំកុសល ដែលស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កេត​ឃើញ​មាន​បង​ប្អូន​ប្រជា​ពុទ្ធបិស័ទច្រើនកុះករ ចាប់តាំងពីម៉ោង៤ទៀបភ្លឺ រហូតដល់ព្រះសង្ឃ​ឆាន់​ចង្ហាន់​ថ្ងៃ​ត្រង់​រួច​រាល់ នាថ្ងៃបុណ្យភ្ជុំបិណ្ឌធំចុងក្រោយ ក្នុងនេះសង្កេតឃើញបងប្អូនប្រជាពុទ្ធបរិស័ទ មាន​ទឹក​មុខ​សប្បាយ​រីករាយគ្រប់ៗគ្នាផងដែរ។

បញ្ជាក់ប្រាប់ BTV ពុទ្ធបរិស័ទទំាងចាស់ ទំាងក្មេងបានប្រាប់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ឆ្នាំ​នេះ សប្បាយរីករាយណាស់ ចាប់តំាងពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃបញ្ចប់ ក្នុងនេះ​សង្កេត​ឃើញ​បងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែងសុទ្ធតែសប្បាយរីករាយដូចៗគ្នា ហើយភាព​សប្បាយ​រីក​រាយ​ទំាង​អស់នេះ កើតឡើងដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ចាប់តំាងពីអាណត្តិមុន ដ​ល់​អាណត្តិបច្ចុប្បន្ននេះ ហើយប្រជាពលរដ្ឋ ម្នាក់ៗមកធ្វើបុណ្យទាន ប្រកបដោយភាពសប្បាយ។

ចំណែកព្រះញាណកោសល យឹម ចំរើន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះវិន័យធរ អនុគណ​ខណ្ឌ​មានជ័យ និងជាព្រះចៅអធិការវត្តសន្សំកុសល មានសង្ឃដីកាថា វត្តសន្សំកុសល មាន​ព្រះ​សង្ឃ​ប្រមាណ​ជិត​២០០អង្គ ហើយក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យឆ្នាំនេះ សង្កេតឃើញ​មាន​ពុទ្ធ​បរិស័ទ បានអញ្ជើញមកវត្តមានចំនួនច្រើនកុះករ ដោយមិនបានធ្វើឱ្យព្រះសង្ឃខ្វះខាតចង្ហាន់ទេ ពោល​គឺគ្រប់គ្រាន់សម្រាប់ព្រះសង្ឃល្មម។

ព្រះតេជគុណ មានសង្ឃដីកាបន្តថា ភាពសប្បាយរីករាយទូទំាងប្រទេសនេះ ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដូចនេះព្រះតេជគុណ បានផ្ញើ​សារ​ជូន​ពរ​ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជាតរៀងទៅ។

គួរ​បញ្ជាក់ថា សម្រាប់វត្តសន្សំកុសល សង្កេតឃើញមានពុទ្ធបរិស័ទ បានអញ្ជើញទៅវត្តមួយនេះ ចាប់​តាំងពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃបញ្ចប់ មានច្រើនកុះករ ហើយនៅម៉ោង៤ទៀបភ្លឺ ក៏​សង្កេត​ឃើញ​មានប្រជាពុទ្ធបរិស័ទ ទំាងក្មេងចាស់ បានអញ្ជើញ​ទៅ​បោះ​បាយ​បិណ្ឌ​ជា​រៀង​រាល់​ព្រឹក ចាប់ពីម៉ោង៤ទៀបភ្លឺយ៉ាងច្រើនកុះករផងដែរ។ សូមបញ្ជាក់ថា សម្រាប់ពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌឆ្នាំ២០២៤នេះ ត្រូវបានបញ្ចប់នៅថ្ងៃទី២តុលាឆ្នាំ២០២៤នេះ ហើយនឹង​មាន​ពិធី​បុណ្យ​កឋិនទានចូលមកបន្តទៀតដែរ៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm