ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ បានអះអាងពីការគ្រប់គ្រងកន្លែងតាំងទីលំនៅចំនយនពីរបន្ថែមទៀត នៅក្នុងតំបន់ Kharkov និង Donetsk របស់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែន រាយការណ៍ថា បានចូលរួមក្នុងការប្រយុទ្ធជាង ៧០លើក ជាមួយយោធារុស្ស៊ី នៅជួរមុខ។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា យោធារុស្ស៊ី បានកំណត់គោលដៅលើបុគ្គលិកយោធាអ៊ុយ ក្រែន និងមូលដ្ឋានមួយចំនួន នៅជួរមុខជាច្រើន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
យោងតាមក្រសួងបានឲ្យដឹងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់មីស៊ីលតាក់ទិច ប្រតិបត្តិការ TACMS ដែលផលិតដោយសហរដ្ឋអាមេរិកចំនួនបីគ្រាប់ ប្រព័ន្ធបាញ់គ្រាប់រ៉ូកែត (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិកចំនួនបីគ្រឿង និងយានដ្រូនចំនួន ៣១គ្រឿង របស់អ៊ុយក្រែន។

ក្រសួងក៏បាននិយាយដែរថា កងកម្លាំងរុស្ស៊ី បានបន្តវាយប្រហារទាហានអ៊ុយក្រែន ដែលប៉ុនប៉ងចូលឈ្លានពានតំបន់ឃើស( Kursk)របស់រុស្ស៊ី។
ទន្ទឹមនឹងនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា មានការប្រយុទ្ធ៧៤ បាលើក បានកើតឡើងនៅក្នុងតំបន់ជួរមុខ គិតត្រឹមរសៀលថ្ងៃអង្គារ។