អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយថា គោលនយោបាយរបស់លោកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នៅមជ្ឈិមបូព៌ា បានបង្ហាញពីភាពបរាជ័យ ខណៈដែលភាពតានតឹងនៅក្នុងតំបន់ កំពុងកើនឡើង។

អ្នកស្រីបានសរសេរនៅលើបណ្តាញ Telegramថា «ការបរាជ័យទាំងស្រុងនៃរដ្ឋបាលរបស់់លោក បៃដិន នៅមជ្ឈិមបូព៌ា។ បញ្ហាបង្ហូរឈាម កំពុងកើនឡើង។ សេចក្តីថ្លែងការណ៍មិនច្បាស់លាស់របស់សេតវិមាន បង្ហាញពីភាពអស់សង្ឃឹមទាំងស្រុង ក្នុងការដោះស្រាយវិបត្តិនេះ។ កិច្ចខិតខំប្រឹងប្រែងរបស់ [រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប៊ីនខិន (Antony] Blinken) បាននាំឲ្យមានមនុស្សរាប់សិបនាក់ក្លាយជាជនរងគ្រោះ និងជាប់គាំង»។

កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាមួយដែលមានឈ្មោះថា «Northern Arrows» ប្រឆាំងនឹងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ដោយបានធ្វើការវាយប្រហារយ៉ាងទូលំទូលាយនៅទីតាំងយោធាជាច្រើនរបស់ក្រុមនេះ។ ក្នុងការវាយប្រហារកាលពីថ្ងៃទី២៧ ខែកញ្ញា អ៊ីស្រាអែល បានសម្លាប់អគ្គលេខាធិការក្រុមហេសបូឡា លោក ហាសសាន់ ណាស្រាឡា (Hassan Nasrallah) នៅក្រុងបេរូត។ ក្រុមនេះ បានបញ្ជាក់ពីការស្លាប់របស់លោក ហើយបានប្តេជ្ញាបន្តក្រោកឈរប្រឆាំងនឹងអ៊ីស្រាអែល។ កាលពីថ្ងៃទី ១ ខែតុលា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសប្រតិបត្តិការជើងគោកដែលមានកម្រិត នៅក្នុងតំបន់ព្រំដែននៃភាគខាងត្បូងប្រទេសលីបង់។