ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មាន​ក្លែងក្លាយ​ ដើម្បីញុះញង់​ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល?

2024/10/03 12:04:38 am        1.3 K

នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋ​មន្ត្រី និងជាប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល បានលើកឡើងជាសំនួរថា​ ហេតុ​អ្វី​មាន​អ្នក​ចេញ​មុខ​ការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីញុះញង់​ឱ្យពលរដ្ឋមាន​កំហឹង​ជាមួយ​រាជ​រដ្ឋាភិបាល?

ឯកឧត្ដមបន្តថា ពិតជាគួរឱ្យឆ្ងល់ណាស់នៅ​ពេលឃើញ​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​ដែល​មិន​ត្រឹម​តែ​មិន​បាន​ចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំផ្លើសបំភ្លៃ ដែល​មាន​ចរិតញុះញង់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែ បែរជាបាន​ចេញ​មុខ​ការពារអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទៅវិញ។ លើសពីនេះ​ពួក​គេ​បែរ​ជាចាត់​ទុក​ចំណាត់​ការ​ផ្លូវ​ច្បាប់ទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយនោះថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និង​ជា​ការ​រឹត​ត្បិតសេរីភាពសារព័ត៌មានទៅវិញ?

ឯកឧត្តម ប៉ែន បូណា លើកឡើងថា សព្វថ្ងៃ​ក្រុម​ការងារ​​​យើងធ្វើ​ការ​ហត់នឿយ​ខ្លាំង​ណាស់​ដោយ​គ្មាន​ពេល​សម្រាក​ថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទេ ហើយស្ទើរតែមិនបានសម្រាកពេលយប់ផង ដោយ​សារ​តែត្រូវលាងជម្រះព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃដែលក្រុមទុច្ចរិតបង្កើតឡើង។ ពេល​យើង​​បំភ្លឺរឿង​មួយ ពួកគេទៅបង្កើតរឿងមួយទៀតមិនចេះចប់មិនចេះហើយ។ ក្រុមនេះ​មាន​បណ្តាញ ​និងមានការចាត់តាំងច្បាស់លាស់​ពីព្រោះព័ត៌មាន​មួយដែលគេប្រឌិត​ឡើងត្រូវ​បាន​បណ្តាញ​របស់គេ​យកទៅបង្ហោះ​ចែកចាយ​ព្រោង​ព្រាត​ពេញ​បណ្តាញស​ង្គមក្នុ​ង​គោល​បំណ​ង​ញុះ​ញង់​បញ្ឆេះ​កំហឹងប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។ សូម្បីតែរដូវ​ភ្ជុំបិណ្ឌ​ដែល​ប្រជារដ្ឋ​កំពុង​ជួប​ជុំគ្រួសារ និងធ្វើបុណ្យទានយ៉ាងសប្បាយរីករាយក៏ពួកគេមិនលើកលែងដែរ។

សព្វថ្ងៃនេះ ប្រទេសណាក៏និយាយ​ពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ​ដែរដោយចា​ត់​ទុក​បញ្ហា​នេះ​ជា​រឿងអាទិភាពមួយ ហើយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មិនត្រូវបានចាត់​ទុក​ជា​សេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះឡើយ។ ដើម្បីធានាភា​ព​សប្បាយ​រីក​រាយ​ និង​ធានា​សិទ្ធិទទួលបា​ន​ព័ត៌មាន​ពិត​របស់​ប្រជាពលរដ្ឋ​ក៏ដូច​ជាការពារ​តួនាទី​ដ៏​សំខាន់​របស់​សារ​ព័ត៌មាន​ក្នុង​ការផ្តល់ព័ត៌មានពិតឥតក្លែងបន្លំ គ្រប់ភាគីពាក់ព័ន្ធ​ត្រូវ​រួមគ្នា​លុប​បំបាត់​ព័ត៌មាន​ក្លែង​ក្លាយ​ តាម​រយៈ​ការចាត់វិធានការ​គ្រប់​បែប​យ៉ាង​ប្រឆាំ​ង​អ្នក​ផ្សព្វ​ផ្សាយ​ព័ត៌មា​ន​ក្លែង​ប​ន្លំ​ទាំង​នោះដោ​យមិ​នលើកលែង។ ក្នុងន័យនេះ ចំណាត់ការផ្លូវច្បាប់​ទៅ​លើ​បុគ្គល ឬ​បណ្តាញដែល​បង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំពុល សង្គមគឺជាវិធានការចាំបាច់ដែលត្រូវធ្វើ។

ឯកឧត្ដមបន្តថា ដូច្នេះ តើអង្គការសង្គម​ស៊ីវិល​ឬ​អ្នកទាំងឡាយដែលចេញមុខការពារមេក្លោង​ឬ​បណ្តាញ​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយចង់បានអ្វី? តើពួកគេចង់ឃើញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់ដ៏​អាក្រក់​បែបនេះ ត្រូវបានបង្ហោះជារៀងរាល់ថ្ងៃតទៅទៀតឬយ៉ាងណា? តើពួកគេមិន​ច់ឃើញ​ប្រជាពលរដ្ឋ​មានភាពស្ងប់សុខនិងចៀសផុតពីព័ត៌មានក្លែងក្លាយដ៏គ្រោះថ្នាក់ទាំងនេះទេឬ? ឬមួយក៏ជារបៀបវារៈដែលពួកគេចង់បាន? ទាំងនេះជា​សំណួរដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​ចម្លើយ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm