ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅលេងស្រុកកំណើត ក៏ដូចជាទៅលេងតាមតំបន់រមណីយដ្ឋាននានាទូទំាងប្រទេស ចាប់ផ្តើមជិះរថយន្តក្រុងរាជធានីភ្នំពេញ ត្រឡប់ចូលភ្នំពេញវិញហើយ ដោយសង្កេតឃើញពួកគាត់ប្រកបដោយភាពសប្បាយរីករាយ។
បញ្ជាក់ប្រាប់ BTV នៅចំណតរថយន្តក្រុងវាលស្បូវ បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពីខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានប្រាប់ថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ ដែលបានធ្វើដំណើរ ទៅលេងស្រុកកំណើត និងពីស្រុកកំណើត មករាជធានីភ្នំពេញវិញ ដោយបានជិះរថយន្តក្រុង ដែលមិនចំណាយថវិកាទេ ថែមទំាងបានទឹកផឹកទៀតផង។ ពួកគាត់បន្តថា បើពួកគាត់ធ្វើដំណើរតាមរថយន្តឈ្នួល ពួកគាត់នឹងចំណាយថវិកាច្រើន ផ្ទុយមកវិញបានធ្វើដំណើរតាមរថយន្តក្រុងបែបនេះ ធ្វើឱ្យពួកគាត់ បានសល់ថវិកាមួយចំនួន ទុកជូនឪពុកម្តាយ បងប្អូន និងទុកធ្វើបុណ្យទានផងដែរ ពិតជាអរគុណដល់រាជរដ្ឋាភិបាលខ្លាំងណាស់ ក្នុងនេះពួកគាត់ បានគោរពជូនពររាជរដ្ឋាភិបាល សូមឱ្យរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំទំាងអស់ មានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរីកចម្រើន និងមានសុខសន្តិភាព
ចំណែកអ្នកបើកបររថយន្តក្រុង២រូប បានប្រាប់ដែរថា ពួកគាត់ក៏សប្បាយរីករាយដែរ នៅពេលបានដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ ប្រកបដោយទឹកមុខសប្បាយរីករាយ ក្នុងនេះពួកគាត់ បានស្តាប់ពលរដ្ឋ ជជែកគ្នាលើរថយន្ត ដោយសរសើរចំពោះការដឹកនាំ និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងនេះពួកគាត់ បាននាំគ្នាអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់រថយន្តក្រុងឱ្យពួកគាត់ធ្វើដំណើរដោយមិនចំណាយថវិកាផងដែរ ហើយពួកគាត់ពេញចិត្តចំពោះការងារមួយនេ
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានដឹកជញ្ជូនប្រជាពលរដ្ឋ ដោយមិនយកថវិកា មានរយៈពេល៦ឆ្នាំ ដោយចាប់តំាងពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី៤តុលា ដូចនេះបងប្អូនប្រជាពលរដ្ឋ នៅមានឱកាសជិះរថយន្តក្រុង ត្រឡប់មករាជធានីភ្នំពេញ នៅថ្ងៃទី៤តុលា ស្អែកមួយថ្ងៃទៀត ហើយការជិះរថយន្តក្រុងនេះ បងប្អូនប្រជាពលរដ្ឋ មិនមានការចំណាយក្នុងការធ្វើដំណើរទេ ហើយក៏មានទឹកសុទ្ធសម្រាប់ទទួលទានផងដែរ៕
ផលិត គង់ រ៉េន

