អ្នកប្រពៃណីជាតិនិយមអំពាវនាវរួមគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងរដូវបុណ្យទានឲ្យបានគ្រប់គ្នា

2024/10/03 09:43:36 pm        85

ស្វាយរៀង ÷ អ្នកប្រពៃណីជាតិនិយមបានអំពាវនាវឲ្យរួមគ្នាស្លៀកសម្លៀក បំពាក់ប្រពៃណីខ្មែរ ដូចជាអាវប៉ាក់សំពត់បត់ហូលផាមួងខ្មែរ នៅរាល់ក្នុងឱកាសពិធីបុណ្យទានប្រពៃណីជាតិខ្មែរឱ្យបានផុសផុលគ្រប់គ្នាៗ ព្រោះជាជាការបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ និងជាការលើក កម្ពស់តម្លៃវប្បធម៌ជាតិឱ្យបានខ្លំាងក្លា ដែលមានតាំងពីសម័យបុរាណមកនោះបានគង់វង្សយូរអង្វែង ។  

   បណ្តាស្ត្រីនិងសិល្បករសិល្បការិនីដែលប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀបទម្លាប់ខ្មែរក្នុងខណះចូលរួមក្នុងកម្មវិធីសម្លៀកបំពាក់ហូលផាមួងតាមប្រពៃណីខ្មែរនិង.វិចនំជុំញាតិ រួមនិងការប្រគុំតន្រ្តីរាំច្រៀងបង្កបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំ បិណ្ឌនៅក្នុងវត្តលក្ខរាជា ស្ថិតនៅក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដូលខេត្តស្វាយរៀងបាននិយាយដូចគ្នាថា ការស្លៀកបែបប្រពៃណីទៅទីវត្តអារាមនៅក្នុងពិធីបុណ្យទានប្រពៃណីជាតិខ្មែរ ដែលរួមមាន៖ អាវប៉ាក់ សំពត់ហូល ផាមួង ឬសំពត់ក្បាច់ធម្មតា គឺសក្តិសមបំផុតសម្រាប់នារីខ្មែរ មានភាពសមរម្យ ថ្លៃថ្នូរ និងស្រស់ស្អាត ដែលដូនតាបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ សម្រាប់បង្ហាញពីវប្បធម៌និងប្រពៃណីរបស់ខ្មែរ ។

 បើតាមព្រះតេជគុណ យិន សារិន ព្រះ ចៅអធិការវត្តលក្ខរាជា ស្ថិតនៅភូមិលក្ខរាជា ឃុំ កំពង់ចក ស្រុករំដូល ខេត្ត ស្វាយរៀង បានមានសង្ឃដិការថា ពិធីសម្លៀកបំពាក់ហូលផាមួងតាមប្រពៃណីខ្មែរក្នុងឱកាសនេះជាឆ្នាំទី9ហើយ ក្នុងន័យឲ្យប្រជាពុទ្ធបរិស័ទ្ធទាំងអស់ជាពិសេសយុវវ័យខ្មែរគ្រប់រូប រួមគ្នាថែរក្សាតម្លៃ និងលើកកម្ពស់វប្បធម៌ប្រពៃណីរបស់ខ្មែរ ឱ្យនៅតែល្អផូរផង់តទៅមុខទៀត សម្រាប់កូនចៅជំនាន់ក្រោយ ហើយជៀសវាងការស្លៀកពាក់មិនសមរម្យខុសគន្លងនិងវប្បធម៌ខ្មែរ ។

   សូមបញ្ជាក់ថា សម្លៀកបំពាក់ប្រពៃណីខ្មែរ មានទៅតាមសម័យកាលផ្សេងៗគ្នា និងកម្មវិធីខុសៗគ្នា ។ សម្លៀកបំពាក់ខ្មែរមានតាមប្រភេទកម្មវិធី ដូចជា ៖ សម្លៀកបំពាក់ក្នុងពិធីបុណ្យចូលថ្មីឆ្នាំប្រពៃ ណីជាតិខ្មែរ ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យសព ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីសាសនាផ្សេងៗទៀតផងដែរ ៕

អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm