រដ្ឋាភិបាលថៃ បញ្ជាឱ្យត្រួតពិនិត្យរថយន្តក្រុង CNG ទាំងអស់ ក្រោយអគ្គិភ័យសម្លាប់មនុស្ស ២៣នាក់

2024/10/03 10:07:33 pm        57

អនុរដ្ឋមន្ត្រី លោក ស៊ូរ៉ាផុង ពីរ៉ាឆូត (Surapong Piyachote) បាននិយាយកាលពីថ្ងៃពុធ (០២ តុលា) ថា ក្រសួងដឹកជញ្ជូនថៃ បានផ្តល់ពេលពីរខែដល់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក (DLT) ដើម្បីត្រួតពិនិត្យរថយន្តក្រុងដឹកអ្នកដំណើរទាំងអស់បំពាក់ដោយស៊ីឡាំងឧស្ម័នធម្មជាតិដែលបានបង្ហាប់ (CNG) ដើម្បីធានាថាយានយន្តទាំងនោះឆ្លងកាត់ស្តង់ដារសុវត្ថិភាពអគ្គិភ័យ។

ថ្នាក់ដឹកនាំក្រសួងបានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីវិធានការសុវត្ថិភាព បន្ទាប់ពីឧបទ្ទវហេតុដែលរថយន្តទេសចរណ៍ដើរដោយថាមពលហ្គាស បានឆាបឆេះពេលកំពុងដឹកសិស្សសាលានៅក្នុងខេត្ត ប៉ាធុម ថានី (Pathum Thani) កាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្ស ២៣នាក់។ 

ក្នុងចំណោមសិស្ស ៣៩នាក់ និងគ្រូ ៦នាក់ដែលជិះលើរថយន្តនោះ មានសិស្ស ២០នាក់ និងគ្រូ ៣នាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យ។ រថយន្តក្រុងនេះគឺជាមួយក្នុងចំណោមរថយន្តក្រុងទាំងបីដែលត្រូវបានជួលដោយសាលា វត្តកែវផាយ៉ា សាងក្រារាម (Wat Khao Phaya Sangkharam) ក្នុងខេត្ត ឧថៃ ថានី (Uthai Thani) ដើម្បីដឹកសិស្សបឋមសិក្សាក្មេងៗ និងគ្រូបង្រៀនក្នុងដំណើរកម្សាន្តទៅកាន់ក្រុងអយុធ្យា។

នាយកដ្ឋានដឹកជញ្ជូន DLT បានរាយការណ៍ថា រថយន្តក្រុងដឹកអ្នកដំណើរ ១៣.៤២៦គ្រឿង នៅប្រទេសថៃ ត្រូវបានចុះបញ្ជីថាប្រើប្រាស់ហ្គាស CNG ជាឥន្ធនៈ ដូចគ្នាទៅនឹងរថយន្តក្រុងដែលជួបរឿងអកុសលនោះ។ វិធានការចុះពិនិត្យនេះគឺដើម្បីឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់នគរបាលដែលបានរកឃើញថារថយន្តក្រុងក្នុងគ្រោះថ្នាក់នេះត្រូវបានចុះបញ្ជីជាលើកដំបូងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧០ ឬ ៥៤ឆ្នាំមុន។ វាត្រូវបានចុះបញ្ជីឡើងវិញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយសារតែការកែប្រែដែលបានធ្វើឡើងចំពោះស៊ុមតួរបស់រថយន្ត និងការផ្លាស់ប្តូរទំហំ ដែលមានន័យថាមិនត្រូវតាមស្តង់ដារ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm