ចំនួន​អ្នក​ស្លាប់​ក្នុង​ជម្លោះ​នៅ​ពន្ធនាគារ​ប្រទេស​អេ​ក្វា​ឌ័​រ​កើន​ឡើង​ដល់​ជាង​ ១០០​នាក់​

2021/09/30 01:42:22 pm        591

​អេ​ក្វា​ឌ័​រ​៖ ​ប្រព័ន្ធពន្ធនាគារ​របស់​ប្រទេស​អេ​ក្វា​ឌ័​រ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធថា ​ចំនួន​អ្នកស្លាប់ដោយសារ​កុបកម្ម​នៅ​ពន្ធនាគារ​ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​បាន​កើន​ឡើងដល់​ជាង ១០០នាក់ ហើយ​ក្រុម​អាជ្ញាធរ​កំពុងធ្វើការ​ដើ​ម្បី​កំណត់​ចំនួន​អ្នកស្លាប់​សរុប​។​

​ប្រទេស​នៅក្នុង​តំបន់​អាមេរិក​ខាងត្បូងមួយ​នេះ​ កាលពី​យប់​ថ្ងៃ​អង្គារបាន​រាយការណ៍​ពី​ការប៉ះទង្គិច​គ្នា​នៅឯ​ពន្ធនាគារ Penitenciaria del Litoral ក្នុង​ខេត្ត Guayas ដែលជា​កន្លែង​នៃ​ការប្រយុទ្ធ​បង្ហូរឈាម​គ្នា​រវាង​ក្រុម​ក្មេង​ទំនើង ដើម្បី​គ្រប់គ្រង​ក្នុង​ពន្ធនាគារ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ អង្គភាព​ពន្ធនាគារ SNAI របស់​ប្រទេសអេ​ក្វា​ឌ័​របាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា ​គិត​មកដល់ពេលនេះ​យើង​អាច​បញ្ជាក់បាន​ថា ​មាន​អ្នកទោស​ជាង ១០០​នាក់​បាន​ស្លាប់ ​និង ៥២នាក់​រងរបួស​ក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​ ទី២៨ ខែកញ្ញា ដោយ​បន្ថែមថា នគរបាល និង​រដ្ឋ​អាជ្ញានៅតែ​បន្ត​ស៊ើបអង្កេត​នៅឡើយ​។

គួររម្លឹកថា ធ្លាប់មាន​កុបកម្ម​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ និង​កក្កដា​នៅក្នុង​ប្រព័ន្ធ​ពន្ធនាគារ​របស់​ប្រទេស​ដែលមាន​អ្នកទោស​ប្រមាណ ៣៩.០០០នាក់​។ មនុស្ស​យ៉ាងហោចណាស់ ៧៩នាក់​បាន​ស្លាប់​នៅក្នុង​អំពើហិង្សា​កាលពី​ខែកុម្ភៈ ហើយ​កាលពី​ខែកក្កដាមនុស្ស​យ៉ាងតិច ២២នាក់​បាន​ស្លាប់៕

អត្ថបទ៖ សុខមាន  

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm