មនុស្សរាប់ពាន់នាក់នៅទីក្រុងប៊ែរឡាំង អំពាវនាវឱ្យបញ្ចប់ការគាំទ្រសង្គ្រាមនៅអ៊ុយក្រែន

2024/10/04 05:59:28 pm        112

មនុស្សរាប់ពាន់នាក់នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា បានធ្វើបាតុកម្មប្រឆាំង ការគាំទ្រផ្នែកយោធារបស់ប្រទេសអាល្លឺម៉ង់សម្រាប់អ៊ុយក្រែន ខណៈប្រទេសនេះប្រយុទ្ធដើម្បីទប់ទល់ការឈ្លានពានរបស់កងទ័ពរុស្ស៊ី។

អ្នកចូលរួម បានឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមសមូហភាពឆ្វេងនិយមជ្រុល ដើម្បីប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីប្រទេសអាល្លឺម៉ង់ និងបានកាន់ស្លាកដែលមានអំណានថា «ការចរចា! គ្មានអាវុធ!» «ទេចំពោះសង្រ្គាម» និង »សន្តិភាពនិយម មិនឆោតល្ងង់នោះទេ» ហើយអ្នកមួយចំនួនទៀត កាន់ស្លាកប្រឆាំងអាមេរិក។

ការទាមទារដ៏សំខាន់មួយរបស់ពួកគេ គឺសម្រាប់ប្រទេសអាល្លឺម៉ង់ ឱ្យបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ុយក្រែន ដែលទីក្រុងគីវ ត្រូវការយ៉ាងខ្លាំងដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។

ប្រទេសអាល្លឺម៉ង់ នឹងអនុម័តថវិកាចំនួន ៣៩៧លានអឺរ៉ូក្នុងជំនួយយោធាសម្រាប់អ៊ុយក្រែនបន្ថែមទៀត។ ការតវ៉ា បានកើតឡើងមួយសប្តាហ៍មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអឺរ៉ុបមួយនេះ ចាប់តាំងពីលោក Ronald Reagan ក្នុងឆ្នាំ១៩៨៥។

លោក Joe Biden ត្រូវបានគេរំពឹងថានឹងជួបជាមួយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធាដល់ប្រទេសដែលហែកហួរដោយសង្រ្គាមនៅឯមូលដ្ឋានកងទ័ពអាមេរិក Ramstein ភាគខាងលិចប្រទេសអាល្លឺម៉ង់។

មេដឹកនាំឆ្វេងនិយមជ្រុល លោក Sahra Wagenknecht ដែលបានចូលរួមការតវ៉ានៅទីក្រុងប៊ែរឡាំង បានអំពាវនាវជាយូរមកហើយឱ្យបញ្ចប់ការដឹកជញ្ជូនសព្វាវុធទៅកាន់ទីក្រុងគីវ និងប្រឆាំងផែនការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់។

អាល្លឺម៉ង់ គឺជាប្រទេសផ្តល់ជំនួយយោធាធំបំផុតទីពីរដល់អ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែមានផែនការកាត់បន្ថយថវិកាពាក់កណ្តាលសម្រាប់ជំនួយនោះ នៅឆ្នាំក្រោយ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm