ទីផ្សារអាមេរិកនឹងស្រូបយកកសិផលពីវិស័យកសិកម្ម គាំទ្រដល់កំណើននាំចេញ​របស់កម្ពុជាបន្ថែម

2024/10/04 06:31:32 pm        227

អ្នកជំនាញកសិកម្ម រំពឹងថា ទីផ្សារអាមេរិកនឹងស្រូបយកកសិផលពីវិស័យកសិកម្មរបស់កម្ពុជា មួយផ្នែកបន្ថែមទៀត បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដោយនឹង​ជួយ​គាំទ្រ​​ដល់កំណើននៃការនាំចេញទំនិញរបស់កម្ពុជាបន្ថែម។

បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនាញផ្នែកកសិកម្ម លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍ និងការនាំចេញ​កសិផល​ពី​វិស័យ​កសិកម្ម​ទៅកា​ន់​​ទីផ្សារ​អាមេរិក នេះថា តាមរយៈដំណើរទស្សនកិច្ចរបស់ ប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បី​បង្ហាញជូនវិស័យឯកជន ពីវឌ្ឍនភាពថ្មីៗនៃសក្ដានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេស​គោលនយោបាយថ្មីៗនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ធ្វើឱ្យ​វិស័យឯកជន និងក្រុមធុរកិច្ចនៅសហរដ្ឋអាមេរិក បានស្គាល់កម្ពុជា និងមានការ​ចំណាប់​អារម្មណ៍កាន់តែខ្លាំង លើទីផ្សារនាំចូល និងការពិនិត្យ​លទ្ធភាព​អំពី​ការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​នៅកម្ពុជា។

លោកបណ្ឌិត បន្តថា ជាក់ស្តែងនៅដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជានាពេលនេះ កម្ពុជា​បាន​សិក្សា​យ៉ាង​ច្រើន​អំពី​តម្រូវការ ទីផ្សារអាមេរិកបន្ថែម ដោយបច្ចុប្បន្នយើងសង្កេតឃើញថា ទំនិញ​ដែល​នាំ​ចូល​ពីអាស៊ានមានជាយ៉ាងច្រើន រួមទាំងទំនិញរបស់កម្ពុជា គឺជាប្រភេទ​ទំនិញ​ប្រហាក់​ប្រហែល​គ្នា។ បញ្ហានេះ លោកបណ្ឌិតចង់ឱ្យអ្នកផលិត និងអ្នកនាំចេញ គួរស្វែងរកនូវ​ផលិត​ផល​ថ្មី​ៗ ដែលទីផ្សារអាមេរិកមិនទាន់មាន និងមានការកែច្នៃបន្ថែមទៀត ដើម្បីជំរុញ​ការ​ប្រកួត​ប្រជែង​ដល់​នាំ​ចេញ​កសិផលរបស់ កម្ពុជាទៅកាន់ ទីផ្សារអាមេរិកឱ្យបានកាន់តែច្រើន បន្ទាប់ពីសម្លៀក​បំពាក់ស្បែកជើង និងសម្ភារៈធ្វើ ដើម្បីជួយគាំទ្រដល់កំណើននៃការ នាំចេញ ទំនិញ​កម្ពុជា​បន្ថែម​។ ជុំវិញបញ្ហានេះ យើងរំពឹងថា ទីផ្សារនាំចេញកសិផលរបស់កម្ពុជានៅពេលខាងមុខ នឹងអាច​នាំ​ចូល​ទៅ​កាន់​ទីផ្សារ អាមេរិកកាន់តែច្រើន បន្ទាប់ពីយើង​បាន​សិក្សាស្វែង​យល់​អំពី​តម្រូវ​ការ​ទីផ្សារ​ដ៏ធំមួយ​នេះ។

ជុំវិញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ, ក្រៅពីការផ្សព្វផ្សាយអំពីសក្ដានុពល និង​បរិយាកាស​វិនិយោគ កម្ពុជាក៏បានចុះ អនុស្សារណៈនៃការយោគយល់គ្នា លើការពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​អាជីវកម្ម និងលើកកម្ពស់បន្ថែម លើការនាំចេញស្រូវអង្ករពី កម្ពុជាទៅកាន់​សហរដ្ឋ​អាម៉េរិក​។ ចំណែកនៅប្រទេសកាណាដា កម្ពុជាចុះអនុស្សារណៈ ដើម្បីបង្កើត​លក្ខខណ្ឌ​អំណោយ​ផល​ដល់កិច្ច សហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្រប​សម្រួល​ការ​ផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោង អាជីវកម្មរួមគ្នា រវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក, បើតាមរបាយការណ៍គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ៧ ៩២២ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣, ពោលគឺការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន​បន្ត​រក្សា​កំណើន​ល្អប្រសើរ និងបាន កំពុងជួយជ្រោមជ្រែងដល់ការនាំចេញទំនញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm