ពលរដ្ឋអរគុណរដ្ឋាភិបាល ចំពោះការផ្តល់រថយន្តក្រុងដោយមិនគិតថ្លៃក្នុងឱកាសភ្ជុំបិណ្ឌ

2024/10/04 07:38:28 pm        230

ក្រុមប្រជាពលរដ្ឋដែលបានប្រើប្រាស់រថយន្តក្រុងឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បាន​បង្ហាញ​នូវ​អារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានផ្ដល់ រថយន្តក្រុងជិះទៅ-មក ដោយឥតគិតថ្លៃ ដែលជួយ​កាត់​បន្ថយការចំណាយយ៉ាងច្រើនក្នុងសេដ្ឋកិច្ចគ្រួសារ។

ជួបសម្ភាសន៍ជា​មួយប្រជាពលរដ្ឋដែលចាកចេញពីខេត្តព្រះសីហនុ និងទើបមកដល់រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែតុលានេះ ពលរដ្ឋបានលើកឡើងថា ពួកគាត់ពិត​ជា​មាន​អារម្មណ៍​រំភើប​សប្បាយ​ចិត្តណាស់ ដោយសារបានជិះរថយន្តក្រុងដ៏ល្អប្រកបដោយផាសុកភាព និងសុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ជាពិសេសផ្តល់ជូនដោយមិនគិតថ្លៃអ្វីទាំងអស់ ដោយគ្មាន​លក្ខ​ខណ្ឌ​សម្រាប់​ប្រជា​ពលរដ្ឋទូទាំងប្រទេស ហើយពិសេស​ឆ្នាំ​នេះ​ថែម​ទាំង​មាន​ការ​ផ្ដល់​ជូន​ទឹក​បរិសុទ្ធ​ពិសារ​ដោយ​មិន​គិតថ្លៃទៀតផង។

ក្រុមប្រជាពលរដ្ឋ បាននិយាយឲ្យដឹងទៀតថា ពួកគាត់មិននឹកស្មានទេថា ការជិះរថយន្ត​ក្រុង​ដោយ​មិន​បង់ថ្លៃនេះ ពិតជាមានភាពងាយស្រួល ត្រជាក់ និងមានសុវត្ថិភាពថែមទៀតទាំងទៅ និងមក ដែលជួយកាត់បន្ថយដល់ការចំណាយយ៉ាងច្រើន ខណៈ​កាល​មិន​ទាន់​បាន​ប្រើប្រាស់​រថយន្ត​សាធារណៈនេះ យ៉ាងហោចណាស់ក្នុងគ្រួសារដែលមានមនុស្សចំនួន ៤នាក់ ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ២០ម៉ឺនរៀល ដើម្បីធ្វើដំណើរចេញពីខេត្តព្រះសីហនុ ត្រឡប់ចូលរាជ​ធានី​ភ្នំពេញ​វិញ​។

លោក ឡៅ អូគីម អ្នកបើកបរ នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ប្រចាំស្ថានីយ​រថយន្ត​ក្រុង ២០០៤ បានឲ្យដឹងដែរថា សម្រាប់ព្រឹកនេះរថយន្ត​ក្រុង​ដែល​រង់​ចាំ​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ពី​ខេត្តព្រះសីហនុ មករាជធានីភ្នំពេញ មានចំនួនជិត ២០គ្រឿង។ លោកបានបន្តថា នេះជាការ​គិតគូរដ៏ខ្ពង់ខ្ពស់ ដែលមានចាប់ពីសម្ដេចតេជោ ហ៊ុន សែន និងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយបា​ន​ផ្ដល់​នូវ​រថយន្ត​ក្រុងជិះដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កម្មករ​និយោជិត និងកាត់បន្ថយចំណាយក្នុងការធ្វើដំណើរទៅស្រុកកំណើត។

សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាល​រាជ​ធានី​ភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងគោល​បំណង​ដើ​ម្បីសម្រួល និងសម្រាលបន្ទុក​ក្នុង​ការ​ធ្វើដំណើរ​ទៅ​កាន់​ស្រុក​កំណើត​នៅ​ទូទាំង​ប្រទេស​។ សកម្មភាពដឹកជញ្ជូនទាំងនេះ គឺមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm